លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​១១

តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពបែបណា?

​«ពេល​គេ​ផុត​ដង្ហើម គេ​ត្រឡប់​ទៅ​ជា​ដី​វិញ។ នៅ​ថ្ងៃ​នោះ​ឯង ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ​»។

ចម្រៀង​សរសើរ​ព្រះ ១៤៦:៤

​«មនុស្ស​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ . . . អ្វី​ក៏​ដោយ​ដែល​ដៃ​របស់​អ្នក​អាច​ធ្វើ​បាន ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​ចុះ ដោយ​សារ​នៅ​ក្នុង​ផ្នូរ​ជា​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ គ្មាន​ការងារ គ្មាន​គម្រោង គ្មាន​ចំណេះ ឬ​គ្មាន​ប្រាជ្ញា​ឡើយ​»។

អ្នក​ទូន្មាន ៩:៥, ១០

​«លោក[​យេស៊ូ​]ក៏​បន្ថែម​ទៀត​ថា​៖ ‹ឡាសា​ជា​សម្លាញ់​របស់​យើង​បាន​ដេក​លក់​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ដើម្បី​ដាស់​គាត់​ពី​ដំណេក›។ ក៏​ប៉ុន្តែ លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​មរណភាព​របស់​គាត់ តែ​ពួក​គាត់​នឹក​ស្មានថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ដេក​លក់​ធម្មតា។ ដូច្នេះ លោក​យេស៊ូ​ក៏​ប្រាប់​ពួក​គាត់​ដោយ​ត្រង់​ថា​៖ ‹ឡាសា​បាន​ស្លាប់​ហើយ›​»។

យ៉ូហាន ១១:១១, ១៣, ១៤