សំណួរទី១៦
តើអ្វីអាចជួយអ្នកពេលមានកង្វល់?
«ចូរផ្ទេរបន្ទុកទៅព្រះយេហូវ៉ា នោះលោកនឹងជួយអ្នក លោកមិនព្រមឲ្យមនុស្សសុចរិតដួលចុះឡើយ»។
«គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន តែអស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ»។
«កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក។ កុំបារម្ភឡើយ ព្រោះខ្ញុំជាព្រះរបស់អ្នក។ ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក។ ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ»។
«ក្នុងចំណោមអ្នករាល់គ្នា បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតរបស់ខ្លួនវែងជាង សូម្បីតែបន្តិចបានទេ?»។
«ម្ល៉ោះហើយ កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ ទុក្ខលំបាកនៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ»។
«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។
«កុំខ្វល់ចិត្តអំពីអ្វីឡើយ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ។ យ៉ាងនេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។