ចម្រៀងសរសើរព្រះ ១២៧:១-៥

  • បើ​គ្មាន​ព្រះ អ្វី​ទាំង​អស់​ឥត​ប្រយោជន៍

    • «​បើ​ព្រះ​យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ​»​ (​)

    • កូន​ចៅ​ជា​មត៌ក​ពី​ព្រះ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ទំនុក​របស់​សាឡូម៉ូន។ ១២៧  បើ​ព្រះ​យេហូវ៉ា​មិន​សង់​ផ្ទះ​ទេនោះ​អ្នក​សាង​សង់​នឹង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍។+ បើ​ព្រះ​យេហូវ៉ា​មិន​ការ​ពារ​ក្រុង​ទេ+នោះ​អ្នក​យាម​នឹង​ចាំ​ល្បាត​ក្រុង​ដោយ​អសារ​ឥត​ការ។  ២  ទោះ​ជា​អ្នក​ខំ​ក្រោក​ឡើង​ពី​ព្រលឹមហើយ​ព្យាយាម​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ដើម្បី​បាន​អាហារ​បរិភោគ​ក៏​ដោយក៏​គ្មាន​ប្រយោជន៍​ដែរព្រោះ​លោក​ផ្គត់​ផ្គង់​អស់​អ្នក​ដែល​លោក​ស្រឡាញ់​ហើយ​ឲ្យ​ពួក​គេ​បាន​ដេក​លក់​ស្កប់​ស្កល់។+  ៣  មើល! កូន​ចៅ​ជា​មត៌ក​ពី​ព្រះ​យេហូវ៉ា+កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ជា​រង្វាន់​ពី​លោក។+  ៤  កូន*ដែល​កើត​មក​ពេល​ដែល​ឪពុក​នៅ​ក្មេង+នោះ​ប្រៀប​ដូច​ជា​ព្រួញ​នៅ​ក្នុង​ដៃ​របស់​បុរស​ខ្លាំង​ក្លា។  ៥  មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​មាន​ព្រួញ​ពេញ​បំពង់+ពួក​គេ*នឹង​មិន​អាម៉ាស់​មុខ​ទេព្រោះ​ពួក​គេ*នឹង​និយាយ​ជា​មួយ​នឹង​ពួក​សត្រូវ​នៅ​ទ្វារ​ក្រុង។

កំណត់សម្គាល់

ឬ​«​កូន​ប្រុស​»​
នេះ​ប្រហែល​ជា​សំដៅ​លើ​ឪពុក
នេះ​ប្រហែល​ជា​សំដៅ​លើ​កូន​ប្រុស