ចម្រៀងសរសើរព្រះ ៤៥:១-១៧
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«លីលី»។ ទំនុករបស់កូនចៅកូរ៉ា។+ ម៉ាស់គាល។* ចម្រៀងនៃសេចក្ដីស្រឡាញ់។
៤៥ ចិត្តខ្ញុំរំភើបដោយសារមានរឿងល្អកើតឡើងខ្ញុំពោលថា៖ «ចម្រៀងរបស់ខ្ញុំគឺអំពីស្ដេចមួយរូប»។+
សូមឲ្យអណ្ដាតខ្ញុំបានដូចជាស្លាបប៉ាកកា*+របស់អ្នកចម្លងឯកសារ*ដ៏ស្ទាត់ជំនាញ។+
២ អ្នកមានរូបឆោមសង្ហាលើសអស់ទាំងមនុស្សជាតិសម្ដីដែលចេញពីមាត់របស់អ្នកសែនពីរោះ+ហេតុនេះហើយបានជាព្រះឲ្យពរអ្នកជារៀងរហូត។+
៣ ឱអ្នកខ្លាំងពូកែអើយ+ ចូរក្រវាត់ដាវ+នៅចង្កេះរបស់អ្នកទាំងមានកិត្តិយសនិងសិរីរុងរឿង។+
៤ ដោយមានសិរីរុងរឿង ចូរអ្នកចេញទៅយកជ័យជម្នះ+ចូរជិះសេះទៅប្រយុទ្ធដើម្បីសេចក្ដីពិត សេចក្ដីសុភាពរាបទាបនិងសេចក្ដីសុចរិត+ហើយដៃស្ដាំរបស់អ្នកនឹងសម្រេចការដ៏គួរឲ្យស្ញែងខ្លាច។
៥ ព្រួញដ៏មុតស្រួចរបស់អ្នកធ្វើឲ្យជនជាតិនានាដួលចុះនៅចំពោះមុខអ្នក+ព្រួញទាំងនោះចាក់ទម្លុះបេះដូងពួកសត្រូវរបស់ស្ដេច។+
៦ ព្រះជាបល្ល័ង្ករបស់អ្នកជារៀងរហូតតទៅ+ដំបងរាជ្យនៃរាជាណាចក្ររបស់អ្នក ជាដំបងរាជ្យនៃសេចក្ដីទៀងត្រង់។*+
៧ អ្នកបានស្រឡាញ់សេចក្ដីសុចរិត+ ហើយបានស្អប់សេចក្ដីទុច្ចរិត+ហេតុនេះ ព្រះដែលជាព្រះរបស់អ្នក បានរើសតាំងអ្នក+ដោយចាក់ប្រេងនៃអំណរឲ្យអ្នក+ ច្រើនជាងស្ដេចឯទៀត។
៨ សម្លៀកបំពាក់ទាំងអស់របស់អ្នកក្រអូបក្លិនជ័រល្វីងទេស ដើមអាល់ឡូនិងឈើខេហ្សា។
មានសំឡេងតន្ត្រី*ចេញពីវិមានភ្លុកដ៏ស្កឹមស្កៃធ្វើឲ្យចិត្តរបស់អ្នករីករាយពេកក្រៃ។
៩ ក្នុងចំណោមពួកស្ត្រីដែលមានកិត្តិយស ក៏មានកូនស្រីរបស់បណ្ដាស្ដេចដែរមហាក្សត្រីបានឈរនៅខាងស្ដាំដៃអ្នក លម្អខ្លួនដោយគ្រឿងមាសពីអូភា។+
១០ ឱកូនស្រីអើយ ចូរផ្ទៀងត្រចៀកស្ដាប់ដោយយកចិត្តទុកដាក់ចូរបំភ្លេចញាតិមិត្តនិងពួកអ្នកផ្ទះរបស់ឪពុកនាង។
១១ នោះស្ដេចនឹងពេញចិត្តសម្រស់របស់នាងព្រោះស្ដេចជាម្ចាស់របស់នាងដូច្នេះ ចូរនាងលំឱនកាយគោរពគាត់។
១២ កូនស្រីរបស់ក្រុងទីរ៉ុសនឹងយកអំណោយមកជូនហើយពួកអ្នកមានស្ដុកស្តម្ភនឹងខំធ្វើឲ្យនាងពេញចិត្ត។
១៣ នៅក្នុងវិមាន កូនស្រីរបស់ស្ដេចប្រកបទៅដោយសិរីរុងរឿងសម្លៀកបំពាក់របស់នាងលម្អដោយមាស។
១៤ នាងពាក់សម្លៀកបំពាក់ត្បាញ*យ៉ាងប្រណីតហើយគេនឹងនាំនាងចូលទៅជួបស្ដេចទាំងមានមិត្តភក្ដិជាស្ត្រីក្រមុំបរិសុទ្ធដើរតាមនាងចូលទៅចំពោះមុខស្ដេច។
១៥ គេនឹងនាំពួកនាងចូលទៅទាំងបន្លឺសំឡេងអបអរសាទរពួកនាងនឹងដើរដង្ហែគ្នាចូលទៅក្នុងវិមានរបស់ស្ដេច។
១៦ កូនចៅអ្នកនឹងជំនួសកន្លែងបុព្វបុរសរបស់អ្នកអ្នកនឹងតែងតាំងពួកគេឲ្យធ្វើជាអ្នកនាំមុខនៅទូទាំងផែនដី។+
១៧ ខ្ញុំនឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់ស្គាល់ឈ្មោះរបស់អ្នក+ម្ល៉ោះហើយ ជនជាតិទាំងឡាយនឹងសរសើរអ្នកជារៀងរហូតតទៅ។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«ម៉ាស់គាល»
^ ឬ«ដែកចារ»
^ ឬ«អ្នកជំនាញខាងច្បាប់»
^ ឬ«យុត្តិធម៌»
^ ឬ«មានសំឡេងឧបករណ៍ភ្លេងមានខ្សែ»
^ ឬប្រហែលជាមានន័យថា«ពាក់អាវប៉ាក់វែង»