ចម្រៀងសរសើរព្រះ ៩:១-២០

  • ប្រកាស​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ

    • ព្រះ​យេហូវ៉ា​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព (​)

    • អ្នក​ដែល​ស្គាល់​នាម​របស់​ព្រះ​នឹង​ទុក​ចិត្ត​លោក (​១០)

ជូន​ចំពោះ​មេ​ភ្លេង សូម​ច្រៀង​បែប​ម៉ូតឡាបិន។* ទំនុក​របស់​ដាវីឌ។ א [​អាល់ឡេហ្វ​]  ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​សរសើរ​លោក​អស់​ពី​ដួង​ចិត្តខ្ញុំ​នឹង​ប្រាប់​មនុស្ស​ឯ​ទៀត​ឲ្យ​ដឹង​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​អស់​របស់​លោក។+  ២  ខ្ញុំ​សប្បាយ​រីក​រាយ​ដោយ​សារ​លោកឱ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ខ្ញុំ​នឹង​ច្រៀង​សរសើរ*នាម​របស់​លោក។+ ב [​បេត​]  ៣  ពេល​សត្រូវ​របស់​ខ្ញុំ​ដក​ថយ+ពួក​គេ​នឹង​ដួល ហើយ​វិនាស​នៅ​ចំពោះ​មុខ​លោក។  ៤  ព្រោះ​លោក​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ហើយ​ការ​ពារ​ខ្ញុំលោក​អង្គុយ​លើ​បល្ល័ង្ក ហើយ​វិនិច្ឆ័យ​ដោយ​សេចក្ដី​សុចរិត។+ ג [​គីមេល​]  ៥  លោក​ប្រដៅ​តម្រង់​ប្រជា​ជាតិ​នា​នា+ ហើយ​បំផ្លាញ​មនុស្ស​ទុច្ចរិតលោក​លុប​ឈ្មោះ​ពួក​គេ​ចោល​មិន​ឲ្យ​មាន​ជា​រៀង​រហូត។  ៦  លោក​បាន​បំផ្លាញ​សត្រូវ​ឲ្យ​បាត់​សូន្យលោក​បាន​រំលើង​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេហើយ​គ្មាន​អ្នក​ណា​នឹង​នឹក​ដល់​ពួក​គេ​ទៀត​ទេ។+ ה [​ហេ​]  ៧  ប៉ុន្តែ ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ជា​រៀង​ដរាប+លោក​បាន​តាំង​បល្ល័ង្ក​របស់​លោក​យ៉ាង​រឹង​មាំ​សម្រាប់​ការ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។+  ៨  លោក​នឹង​វិនិច្ឆ័យ​មនុស្ស​នៅ​ផែនដី​ដោយ​សេចក្ដី​សុចរិត+លោក​នឹង​សម្រេច​ក្ដី​ឲ្យ​ប្រជា​ជាតិ​នា​នា​ដោយ​សេចក្ដី​ទៀង​ត្រង់។+ ו [​វ៉ោ​]  ៩  ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិន+លោក​ជា​ជម្រក​ដ៏​រឹង​មាំ​ក្នុង​គ្រា​លំបាក។+ ១០  ឱ​ព្រះ​យេហូវ៉ា អ្នក​ដែល​ស្គាល់​នាម​របស់​លោក​នឹង​ទុក​ចិត្ត​លោក+លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​បម្រើ*របស់​លោក​ឡើយ។+ ז [​ហ្សាយីន​] ១១  ចូរ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ដែល​នៅ​ស៊ីយ៉ូនចូរ​ប្រាប់​មនុស្ស​ទាំង​ឡាយ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ។+ ១២  លោក​ចង​ចាំ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ហើយ​នឹង​សង​សឹក​ឲ្យ​ពួក​គេ​វិញ។+ លោក​គ្មាន​ថ្ងៃ​ភ្លេច​សម្រែក​របស់​មនុស្ស​រង​ទុក្ខ​ឡើយ។+ ח [​ហេត​] ១៣  ឱ​ព្រះ​យេហូវ៉ា សូម​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ខ្ញុំ សូម​លោក​ឃើញ​ទុក្ខ​លំបាក​ដែល​ខ្ញុំ​មាន​ដោយ​សារ​មនុស្ស​ដែល​ស្អប់​ខ្ញុំសូម​លោក​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់​ផង+ ១៤  ដើម្បី​ខ្ញុំ​អាច​ប្រកាស​នៅ​ឯ​ទ្វារ​កំពែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អំពី​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​របស់​លោក+ហើយ​អាច​ត្រេក​អរ​ដោយ​សារ​លោក​ជួយ​សង្គ្រោះ​ខ្ញុំ។+ ט [​ថេត​] ១៥  ប្រជា​ជាតិ​នា​នា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដែល​ពួក​គេ​បាន​ជីកជើង​របស់​ពួក​គេ​ជាប់​អន្ទាក់​ដែល​ពួក​គេ​បាន​បង្កប់។+ ១៦  ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​លោក+មនុស្ស​ទុច្ចរិត​ជាប់​អន្ទាក់​ដែល​ខ្លួន​បាន​ដាក់។+ ហ៊ីកាយ៉ូន។* (​ស៊ីឡា​) י [​យ៉ូដ​] ១៧  មនុស្ស​ទុច្ចរិត​នឹង​ទៅ​ឯ​ផ្នូរ*គឺ​មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​ដែល​ភ្លេច​ព្រះ។ ១៨  ប៉ុន្តែ ព្រះ​នឹង​មិន​ភ្លេច​ជន​ក្រី​ក្រ​ទេ+ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​មិន​សាប​សូន្យ​ឡើយ។+ כ [​កាប​] ១៩  ឱ​ព្រះ​យេហូវ៉ា សូម​ក្រោក​ឡើង! កុំ​ឲ្យ​មនុស្ស​មាន​ជ័យ​ជម្នះ​លើ​លោក​ឡើយសូម​លោក​វិនិច្ឆ័យ​ប្រជា​ជាតិ​នា​នា​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+ ២០  ឱ​ព្រះ​យេហូវ៉ា សូម​លោក​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច+សូម​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ។ (​ស៊ីឡា​)

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ម៉ូតឡាបិន​»​
ឬ​«​លេង​ភ្លេង​»​
ន័យ​ត្រង់​«​អ្នក​ដែល​ស្វែង​រក​»​
មើល​និយម​ន័យ​ពាក្យ​«​ហ៊ីកាយ៉ូន​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​