សុភាសិត ១១:១-៣១

  • មនុស្ស​ដែល​មាន​ចិត្ត​សុភាព​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា (​)

  • អ្នក​ក្បត់​ជំនឿ​នាំ​ឲ្យ​អ្នក​ជិត​ខាង​អន្តរាយ (​)

  • «​មាន​មនុស្ស​ច្រើន​នាក់​ឲ្យ​យោបល់ នោះ​នឹង​នាំឲ្យ​បាន​ជោគ​ជ័យ​»​ (​១៤)

  • មនុស្ស​ចិត្ត​ល្អ​នឹង​ចម្រុង​ចម្រើន (​២៥)

  • អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​ទៅ (​២៨)

១១  ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​ជញ្ជីង​បោក​ប្រាស់*តែ​លោក​ពេញ​ចិត្ត​ជញ្ជីង​គ្រប់​ទម្ងន់។*+  ២  មនុស្ស​ព្រហើន*នឹង​អាប់​កិត្តិយស។+ ប៉ុន្តែ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា។+  ៣  ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​មនុស្ស​ទៀង​ត្រង់​តែង​តែ​នាំ​មុខ​ពួក​គេ+រីឯ​ចិត្ត​វៀច​វេរ​របស់​មនុស្ស​ក្បត់​នឹង​បំផ្លាញ​ពួក​គេ​វិញ។+  ៤  នៅ​ថ្ងៃ​នៃ​កំហឹង​របស់​ព្រះ ទ្រព្យ​សម្បត្តិ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ+មាន​តែ​ការ​ប្រព្រឹត្ត​សុចរិត​ទេ​ដែល​អាច​សង្គ្រោះ​ឲ្យ​រួច​ពី​ស្លាប់។+  ៥  អំពើ​សុចរិត​របស់​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស ធ្វើ​ឲ្យ​ផ្លូវ​ដើរ​របស់​គាត់​ត្រង់ចំណែក​មនុស្ស​ទុច្ចរិត​វិញ ពួក​គេ​នឹង​ដួល​ចុះ​ដោយ​សារ​អំពើ​អាក្រក់​របស់​ខ្លួន។+  ៦  អំពើ​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​សង្គ្រោះ​ពួក​គេ+តែ​មនុស្ស​ក្បត់​នឹង​ជាប់​អន្ទាក់​ដោយ​សារ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។+  ៧  ពេល​មនុស្ស​ទុច្ចរិត​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គាត់​នឹង​រលាយ​សាប​សូន្យ​ទៅហើយ​ការ​ទុក​ចិត្ត​កម្លាំង​របស់​ខ្លួន​ក៏​វិនាស​អស់​ទៅ​ដែរ។+  ៨  មនុស្ស​សុចរិត​នឹង​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​ពី​ទុក្ខ​លំបាកតែ​មនុស្ស​ទុច្ចរិត​នឹង​ជួប​ទុក្ខ​លំបាក​ជំនួស​មនុស្ស​សុចរិត​វិញ។+  ៩  មាត់​របស់​អ្នក​ក្បត់​ជំនឿ*នាំ​ឲ្យ​អ្នក​ជិត​ខាង​អន្តរាយប៉ុន្តែ មនុស្ស​សុចរិត​នឹង​ត្រូវ​សង្គ្រោះ ដោយ​សារ​ចំណេះ​របស់​ខ្លួន។+ ១០  គុណធម៌​របស់​មនុស្ស​សុចរិត​ធ្វើ​ឲ្យ​ក្រុង​ទាំង​មូល​រីករាយ​ត្រេក​អរហើយ​ពេល​មនុស្ស​ទុច្ចរិត​វិនាស​ទៅ នោះ​បែរ​ជា​មាន​សំឡេង​ហ៊ោ​សប្បាយ។+ ១១  ក្រុង​នឹង​បាន​ថ្កុំ​ថ្កើង ដោ​យ​សារ​មនុស្ស​ទៀង​ត្រង់​បាន​ទទួល​ពរ*+តែ​ក្រុង​នឹង​ដួល​រលំ ព្រោះ​តែ​មាត់​របស់​មនុស្ស​ទុច្ចរិត។+ ១២  អ្នក​ណា​និយាយ​មើល​ងាយ*អ្នក​ជិត​ខាង អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេក៏​ប៉ុន្តែ អ្នក​ណា​នៅ​ស្ងៀម​មិន​ស្រដី អ្នក​នោះ​មាន​សមត្ថភាព​វែក​ញែក​ពិត​ប្រាកដ។+ ១៣  អ្នក​បង្កាច់​បង្ខូច​ចេះ​តែ​ដើរ​ចែក​ចាយ​រឿង​សម្ងាត់​របស់​អ្នក​ឯ​ទៀត+តែ​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចេះ​រក្សា​ការ​សម្ងាត់។ ១៤  បើ​គ្មាន​ការ​ណែនាំ​ពី​អ្នក​ដែល​ឈ្លាស​វៃ​ទេ ប្រជារាស្ត្រ​គង់​តែ​រង​ទុក្ខ​លំបាកផ្ទុយ​ទៅ​វិញ បើ​មាន​មនុស្ស*ច្រើន​នាក់​ឲ្យ​យោបល់ នោះ​នឹង​នាំ​ឲ្យ​បាន​ជោគ​ជ័យ។*+ ១៥  អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដែល​ខ្លួន​មិន​ស្គាល់ អ្នក​នោះ​ប្រាកដ​ជា​រង​ទុក្ខ​មិន​ខាន+តែ​អ្នក​ណា​ដែល​មិន​ចាប់​ដៃ​ធានា​រ៉ាប់​រង អ្នក​នោះ​នឹង​មិន​ជួប​បញ្ហា​ឡើយ។ ១៦  ស្ត្រី​ល្អ*នឹង​ទទួល​បាន​ការ​សរសើរ+តែ​មនុស្ស​គ្មាន​មេត្តា​សង្វាត​រក​ទ្រព្យ​សម្បត្តិ។ ១៧  មនុស្ស​សប្បុរស*នឹង​នាំ​ឲ្យ​ខ្លួន​ជួប​តែ​អ្វី​ល្អ​ៗ​+ប៉ុន្តែ ជន​ឃោរ​ឃៅ​តែង​តែ​នាំ​ឲ្យ​ខ្លួន​មាន​បញ្ហា។*+ ១៨  មនុស្ស​ទុច្ចរិត​រក​បាន​កម្រៃ​ឥត​បាន​ការ+តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត​នឹង​បាន​រង្វាន់​ពិត។+ ១៩  អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត​យ៉ាង​ខ្ជាប់​ខ្ជួន​នឹង​បាន​ជីវិត+តែ​អ្នក​ដែល​ធ្វើ​តែ​អំពើ​អាក្រក់​នឹង​បាត់​បង់​ជីវិត។ ២០  ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ+តែ​លោក​ពេញ​ចិត្ត​អស់​អ្នក​ដែល​គ្មាន​កន្លែង​បន្ទោស។+ ២១  អ្វី​មួយ​ដែល​ពិត​ប្រាកដ​គឺ មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ការ​ដាក់​ទោស​ទេ+តែ​កូន​ចៅ​របស់​មនុស្ស​សុចរិត​នឹង​គេច​ផុត​វិញ។ ២២  ស្ត្រី​ស្រស់​ស្អាត​ដែល​មិន​ចេះ​គិត​ពិចារណាប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។ ២៣  សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​សុចរិត នាំ​ឲ្យ​មាន​លទ្ធផល​ល្អ+តែ​អ្វី​ដែល​មនុស្ស​ទុច្ចរិត​សង្ឃឹម នាំ​ឲ្យ​ព្រះ​ខឹង​វិញ។ ២៤  អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​ទូលាយ​នឹង​បាន​ថែម​ទៀត+តែ​អ្នក​ដែល​មិន​ព្រម​ឲ្យ​អ្វី​ដែល​គួរ​ឲ្យ​នឹង​ធ្លាក់​ខ្លួន​ក្រ។+ ២៥  មនុស្ស​ចិត្ត​ល្អ​នឹង​ចម្រុង​ចម្រើន+ហើយ​អ្នក​ណា​ដែល​ផ្ដល់​កម្លាំង​ចិត្ត*ដល់​អ្នក​ឯ​ទៀត អ្នក​នោះ​នឹង​ទទួល​កម្លាំង​ចិត្ត​ដែរ។+ ២៦  មនុស្ស​នឹង​ដាក់​បណ្ដាសា​អ្នក​ដែល​មិន​ព្រម​លក់​ស្រូវ​របស់​ខ្លួនតែ​ពួក​គេ​នឹង​ឲ្យ​ពរ​ដល់​អ្នក​ដែល​លក់​ស្រូវ​វិញ។ ២៧  អ្នក​ណា​ដែល​ខ្នះ​ខ្នែង​ធ្វើ​អំពើ​ល្អ អ្នក​នោះ​នឹង​ទទួល​ការ​ពេញ​ចិត្ត+តែ​អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​អំពើ​អាក្រក់ អ្នក​នោះ​នឹង​ជួប​ការ​នោះ​ឯង។+ ២៨  អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​ទៅ+រីឯ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន​ដូច​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។+ ២៩  អ្នក​ណា​ដែល​បង្ក​បញ្ហា*ដល់​ក្រុម​គ្រួសារ អ្នក​នោះ​នឹង​មិន​បាន​អ្វី​ទាល់​តែ​សោះ*+ហើយ​មនុស្ស​ល្ងង់​ខ្លៅ*នឹង​បម្រើ​អ្នក​ដែល​មាន​ប្រាជ្ញា។ ៣០  អ្វី​ដែល​មនុស្ស​សុចរិត​ធ្វើ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត+ហើយ​អ្នក​ដែល​ខំ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​អំពើ​ល្អ ជា​មនុស្ស​មាន​ប្រាជ្ញា។+ ៣១  ប្រសិន​បើ​មនុស្ស​សុចរិត​នៅ​ផែនដី​ទទួល​រង្វាន់​តប​ស្នងនោះ​មនុស្ស​ទុច្ចរិត​និង​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង ច្បាស់​ជា​ទទួល​រង្វាន់​តប​ស្នង​ច្រើន​ជាង​នោះ​ទៅ​ទៀត!+

កំណត់សម្គាល់

ឬ​«​គ្រប់​ទម្ងន់​ថ្ម​»​
ឬ​«​ជញ្ជីង​មិន​ទៀង​ត្រង់​»​
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ឬ​«​មនុស្ស​ឥត​កោត​ខ្លាច​ព្រះ​»​
ឬ​«​ឲ្យ​ពរ​»​
ឬ​«​អ្នក​ណា​ស្អប់​»​
ឬ​«​ទី​ប្រឹក្សា​»​
ឬ​«​សេចក្ដី​សង្គ្រោះ​»​
ឬ​«​ស្ត្រី​គួរ​ឲ្យ​ស្រឡាញ់​»​
ឬ​«​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​»​
ឬ​«​អាប់​ឱន​»​
ន័យ​ត្រង់​«​អ្នក​ណា​ដែល​ឲ្យ​ទឹក​ដោយ​ឥត​ទើស​ទាល់​»​
ឬ​«​អ្នក​ណា​ដែល​នាំ​សេចក្ដី​អាម៉ាស់​»​
ឬ​«​នឹង​បាន​តែ​ខ្យល់​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា