អេសាយ ១៥:១-៩
-
សេចក្ដីប្រកាសទាស់នឹងម៉ូអាប់ (១-៩)
១៥ សេចក្ដីប្រកាសទាស់នឹងស្រុកម៉ូអាប់មានដូចតទៅ៖+
ព្រោះតែការបំផ្លាញក្នុងរយៈពេលមួយយប់ក្រុងអារ+នៃស្រុកម៉ូអាប់នឹងត្រូវសាបសូន្យទៅ។
ដោយសារតែការបំផ្លាញក្នុងរយៈពេលមួយយប់តំបន់គា+នៃស្រុកម៉ូអាប់នឹងត្រូវវិនាសទៅ។
២ បណ្ដាជនបានធ្វើដំណើរឡើងទៅវិហារនិងទៅឯក្រុងឌីបូន+គឺឡើងទៅទីខ្ពស់ពិសិដ្ឋទាំងប៉ុន្មានដើម្បីយំសោក។
ស្រុកម៉ូអាប់យំកាន់ទុក្ខចំពោះក្រុងនេបូរ+និងក្រុងមេដេបា។+
ពួកគេគ្រប់គ្នាបានកោរសក់+និងកាត់ពុកចង្កា។+
៣ នៅតាមផ្លូវ ពួកគេស្លៀកបាវ។
នៅលើដំបូលផ្ទះនិងនៅទីធ្លាសាធារណៈ ពួកគេទាំងអស់គ្នាទ្រហោយំពួកគេចុះទៅទាំងយំសោក។+
៤ ក្រុងហែសបូននិងក្រុងអេលៀឡា+ស្រែកឡើងលាន់ឮរហូតដល់ក្រុងយេហាស។+
ហេតុនេះ ពួកទាហានម៉ូអាប់ស្រែកឡើងឥតឈប់ហើយបណ្ដាជនញ័ររន្ធត់។
៥ ខ្ញុំមានចិត្តក្ដួលអាណិតដល់ស្រុកម៉ូអាប់។
ពួកអ្នកស្រុកនោះបានរត់រហូតទៅដល់ក្រុងសូអា+និងអេកឡាតសេលីស៊ីយ៉ា។+
នៅតាមផ្លូវឡើងទៅឯលូហ៊ីត ពួកគេធ្វើដំណើរបណ្ដើរយំបណ្ដើរនៅតាមផ្លូវឆ្ពោះទៅឯហូរ៉ូណែម ពួកគេយំសោកដោយសារតែសេចក្ដីហិនវិនាស។+
៦ ព្រោះផ្លូវទឹកទាំងប៉ុន្មាននៅនីមរីមបានរីងស្ងួតអស់ឯស្មៅខៀវខ្ចីក៏ក្រៀមស្វិតទៅដែរហើយគ្មានសល់រុក្ខជាតិខៀវខ្ចីទៀតឡើយ។
៧ ហេតុនេះហើយបានជាពួកគេប្រមូលអ្វីដែលនៅសេសសល់ពីឃ្លាំងនិងទ្រព្យសម្បត្តិរបស់ខ្លួនហើយធ្វើដំណើរឆ្លងកាត់ជ្រលងដើមផប់ផ្លឺ។*
៨ សម្រែករបស់ពួកគេបានលាន់ឮទូទាំងទឹកដីម៉ូអាប់។+
សម្រែកទ្រហោយំនោះលាន់ឮទៅដល់អេកឡែមហើយក៏លាន់ឮទៅដល់បៀរអេលីមដែរ។
៩ ព្រោះផ្លូវទឹកទាំងប៉ុន្មាននៅតំបន់ឌីម៉ូននឹងពេញដោយឈាម។
ខ្ញុំនឹងដាក់ទោសថែមទៀតទៅលើតំបន់ឌីម៉ូនគឺឲ្យសត្វតោត្របាក់ស៊ីពួកម៉ូអាប់ដែលរត់រួចនិងពួកអ្នកដែលនៅសេសសល់ក្នុងស្រុក។+
កំណត់សម្គាល់
^ ដើមឈើនេះសម្បូរនៅតាមច្រាំងទន្លេអឺប្រាត ហើយអាចមានកម្ពស់ពី៩ទៅ១៤ម៉ែត្រ