អេសាយ ២២:១-២៥

  • សេចក្ដី​ប្រកាស​អំពី​ជ្រលង​នៃ​ការ​បើក​បង្ហាញ​ពី​ព្រះ (​១​-​១៤)

  • សេបណា​ដែល​ជា​អ្នក​ត្រួត​ត្រា​បាន​ត្រូវ​ជំនួស​ដោយ​អេលាគីម (​១៥​-​២៥)

២២  សេចក្ដី​ប្រកាស​ស្ដី​អំពី​ជ្រលង​នៃ​ការ​បើក​បង្ហាញ​ពី​ព្រះ* មាន​ដូច​ត​ទៅ​៖+ តើ​មាន​រឿង​អ្វី​បាន​ជា​អ្នក​នាំ​គ្នា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ខ្លួន​ដូច្នេះ?  ២  អ្នក​ពេញ​ទៅ​ដោយ​ការ​ជ្រួល​ច្របល់ក្រុង​របស់​អ្នក​អ៊ូអរ​និង​គគ្រឹក​គគ្រេង។ ឯ​ពួក​អ្នក​ស្លាប់​របស់​អ្នក​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេហើយ​ក៏​មិន​បាន​ស្លាប់​ក្នុង​សង្គ្រាម​ដែរ។+  ៣  ពួក​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​លើ​អ្នក​បាន​រត់​ទៅ​ជា​មួយ​គ្នា។+ ពួក​គេ​បាន​ត្រូវ​ចាប់​ធ្វើ​ជា​អ្នក​ទោស​ដោយ​មិន​ចាំ​បាច់​ប្រើ​ធ្នូ​ទេ។ អស់​អ្នក​ដែល​គេ​រក​ឃើញ​នឹង​ទៅ​ជា​អ្នក​ទោស+ទោះ​ជា​ពួក​គេ​បាន​រត់​ទៅ​ឆ្ងាយ​ក៏​ដោយ។  ៤  ហេតុ​នេះ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ចូរ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ទៅហើយ​ខ្ញុំ​នឹង​ទ្រហោ​យំ​យ៉ាង​ខ្លាំង។+ កុំ​ខំ​មក​សម្រាល​ទុក្ខ​ខ្ញុំ ដោយ​សារ​ការ​បំផ្លាញ​ជន​រួម​ជាតិ​ខ្ញុំ​ឡើយ។+  ៥  ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ជ្រួល​ច្របល់ ថ្ងៃ​បរាជ័យ និង​ជា​ថ្ងៃ​ស្លន់ស្លោ+មក​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ដែល​កើត​ឡើង​ក្នុង​ជ្រលង​នៃ​ការ​បើក​បង្ហាញ​ពី​ព្រះ។ កំពែង​ក្រុង​នឹង​ត្រូវ​បំបាក់​បំបែក+ហើយ​សម្រែក​បណ្ដា​ជន​ស្រែក​សុំ​ជំនួយ​លាន់​ឮ​ខ្ទរ​ខ្ទារ​ទៅ​ដល់​ភ្នំ។  ៦  ពួក​អេឡាំ+ស្ពាយ​បំពង់​ព្រួញ និង​បរ​រទេះ​ចម្បាំង ដោយ​មាន​ទាហាន​សេះ​ទៅ​ជា​មួយហើយ​ជន​ជាតិ​គា+ត្រៀម​ខែល​របស់​ខ្លួន​ជា​ស្រេច។  ៧  នៅ​ជ្រលង*ល្អ​បំផុត​របស់​អ្នក នឹង​មាន​ពេញ​ទៅ​ដោយ​រទេះ​ចម្បាំងហើយ​ទាហាន​សេះ​នឹង​តម្រៀប​គ្នា​នៅ​ឯ​ខ្លោង​ទ្វារ​ក្រុង  ៨  ឯ​ទី​ការ​ពារ​របស់​យូដា​នឹង​ត្រូវ​ដក​ចេញ។ ​«​នៅ​គ្រា​នោះ អ្នក​នឹង​សម្លឹង​មើល​ទៅ​ឃ្លាំង​ដាក់​គ្រឿង​ចម្បាំង​នៅ​មន្ទីរ​ព្រៃ​លីបង់+ ៩  ហើយ​អ្នក​នឹង​ឃើញ​កំពែង​បាក់​បែក​ជា​ច្រើន​នៅ​ក្រុង​ដាវីឌ។+ អ្នក​នឹង​ប្រមូល​ទឹក​ពី​អាង​ខាង​ក្រោម។+ ១០  អ្នក​នឹង​រាប់​ផ្ទះ​នា​នា​នៅ​ក្រុង​យេរូសាឡិម រួច​រំលំ​ផ្ទះ​ទាំង​នោះ​ដើម្បី​យក​មក​ពង្រឹង​កំពែង​ក្រុង។ ១១  អ្នក​នឹង​ធ្វើ​អាង​ធំ​មួយ​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ សម្រាប់​ដាក់​ទឹក​ពី​អាង​ចាស់ តែ​អ្នក​នឹង​មិន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ឧត្ដម​ដែល​បាន​ធ្វើ​វា​ទេ ហើយ​អ្នក​ក៏​មិន​នឹក​នា​ដល់​លោក​ដែល​បាន​បង្កើត​វា​តាំង​ពី​យូរ​មក​ហើយ​ដែរ។ ១២  នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌នឹង​តម្រូវ​ឲ្យ​មាន​ការ​យំ​ទួញ​និង​ការ​កាន់​ទុក្ខ+ព្រម​ទាំង​ឲ្យ​កោរ​សក់​និង​ស្លៀក​បាវ​ផង។ ១៣  ប៉ុន្តែ​មើល! មាន​ពិធី​ជប់​លៀង​និង​ការ​អរ​សប្បាយ​វិញមាន​ការ​សម្លាប់​គោ​និង​ចៀមព្រម​ទាំង​មាន​ការ​បរិភោគ​សាច់​និង​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ផង។+ព្រោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​៖ ‹ចូរ​យើង​ពិសា​អាហារ​ពិសា​ស្រា​ទៅ​ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់​ហើយ›​»។+ ១៤  ក្រោយ​នោះ ខ្ញុំ​បាន​ឮ​សំឡេង​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ថា​៖ ​«​‹អ្នក​រាល់​គ្នា​នឹង​មិន​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​នេះ​ទេ លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ស្លាប់›។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។ ១៥  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ម្ចាស់​ដ៏​ឧត្ដម​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​ចូរ​ទៅ​ជួប​សេបណា+ជា​អ្នក​ត្រួត​ត្រា​លើ​វិមាន​ស្ដេច ហើយ​ប្រាប់​គាត់​ថា​៖ ១៦  ‹តើ​អ្នក​មាន​ការ​អី​បាន​ជា​មក​ទី​នេះ? តើ​អ្នក​ណា​អនុញ្ញាត​ឲ្យ​អ្នក​ដាប់​ថ្ម​ធ្វើ​ទី​បញ្ចុះ​សព​សម្រាប់​ខ្លួន?›។ ពេល​នោះ សេបណា​កំពុង​ដាប់​ថ្ម​ធ្វើ​ទី​បញ្ចុះ​សព​នៅ​លើ​ទី​ខ្ពស់ គឺ​គាត់​កំពុង​រៀបចំ​កន្លែង​បញ្ចុះ​សព​សម្រាប់​ខ្លួន។ ១៧  ‹មើល! ព្រះ​យេហូវ៉ា​នឹង​បោះ​ទម្លាក់​អ្នក​ទៅ​ក្រោម ហើយ​លោក​នឹង​ចាប់​អ្នក​យ៉ាង​ជាប់។ ១៨  រួច​លោក​នឹង​រុំ​អ្នក​យ៉ាង​ណែន ហើយ​បោះ​អ្នក​ដូច​ជា​បាល់​ទៅ​ទី​វាល​ធំ​ទូលាយ។ អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ​ជា​មួយ​នឹង​រទេះ​ចម្បាំង​ដ៏​រុង​រឿង​របស់​អ្នក។ នោះ​នឹង​នាំ​មក​នូវ​សេចក្ដី​អាម៉ាស់​ដល់​ពូជ​ពង្ស​របស់​ម្ចាស់​អ្នក។ ១៩  ខ្ញុំ​នឹង​ដក​តំណែង​អ្នក រួច​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​ងារ​របស់​អ្នក។ ២០  ​«​‹នៅ​គ្រា​នោះ ខ្ញុំ​នឹង​ហៅ​អេលាគីម+ជា​អ្នក​បម្រើ​ខ្ញុំ ដែល​ត្រូវ​ជា​កូន​របស់​ហ៊ីលគីយ៉ា​ឲ្យ​មក ២១  រួច​ខ្ញុំ​នឹង​យក​សម្លៀក​បំពាក់​របស់​អ្នក​ទៅ​បំពាក់​ឲ្យ​គាត់​វិញ ហើយ​យក​ខ្សែ​ក្រវាត់​របស់​អ្នក ទៅ​ចង​ចង្កេះ​គាត់​យ៉ាង​ជាប់។+ ខ្ញុំ​នឹង​ប្រគល់​សិទ្ធិ​អំណាច​របស់​អ្នក​ទៅ​ក្នុង​ដៃ​គាត់។ គាត់​នឹង​ប្រៀប​ដូច​ជា​ឪពុក​ដល់​អ្នក​ក្រុង​យេរូសាឡិម​និង​ដល់​ពូជ​ពង្ស​យូដា។ ២២  ខ្ញុំ​នឹង​ប្រគល់​កូន​សោ​នៃ​ពូជ​ពង្ស​ដាវីឌ+ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ។* បើ​គាត់​បើក គ្មាន​អ្នក​ណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​អ្នក​ណា​បើក​បាន​ដែរ។ ២៣  ខ្ញុំ​នឹង​តាំង​គាត់​ឲ្យ​មាំ ដូច​ដែក​គោល​ដែល​គេ​បោះ​ភ្ជាប់​លើ​ជញ្ជាំង ហើយ​គាត់​នឹង​ប្រៀប​ដូច​ជា​បល្ល័ង្ក​ដ៏​រុង​រឿង​ដល់​ពូជ​ពង្ស​របស់​ឪពុក​គាត់។ ២៤  ភាព​រុង​រឿង​ទាំង​អស់​នៃ​ពូជ​ពង្ស​របស់​ឪពុក​គាត់​នឹង​អាស្រ័យ​លើ​គាត់ ហើយ​កូន​ចៅ​ទាំង​អស់​នឹង​ពឹង​ផ្អែក​លើ​គាត់ ប្រៀប​ដូច​ជា​ភាជនៈ​តូច ចាន​គោម និង​ថូ​ធំ​ៗ ដែល​គេ​ព្យួរ​លើ​ដែក​គោល​ដែរ។ ២៥  ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ប្រកាស​ថា​៖ ‹នៅ​គ្រា​នោះ ដែក​គោល​ដែល​គេ​បោះ​ភ្ជាប់​នៅ​លើ​ជញ្ជាំង​ដ៏​មាំ នឹង​ត្រូវ​ដក​ចេញ+ គឺ​នឹង​ត្រូវ​កាត់​ទម្លាក់​ចោល។ ដូច្នេះ ភាជនៈ​ទាំង​ប៉ុន្មាន​ដែល​គេ​ព្យួរ​លើ​ដែក​គោល​នោះ​នឹង​ធ្លាក់​ចុះ ហើយ​បាក់​បែក​ខ្ទេច​ខ្ទី​អស់។ ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ហើយ›​»។

កំណត់សម្គាល់

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម
ឬ​«​តំបន់​វាល​ទំនាប​»​
ន័យ​ត្រង់​«​ខ្ញុំ​នឹង​ដាក់​កូន​សោ​នៃ​ពូជ​ពង្ស​ដាវីឌ​នៅ​លើ​ស្មា​គាត់​»​