អេសាយ ៥៣:១-១២

  • ការ​ឈឺ​ចាប់ សេចក្ដី​ស្លាប់ និង​ការ​បញ្ចុះ​សព​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា (​១​-​១២)

    • គាត់​បាន​ត្រូវ​ប្រមាថ​មើល​ងាយ​និង​គ្មាន​អ្នក​ណា​រាប់​អាន (​)

    • គាត់​រែក​ពុន​ជំងឺ​និង​ការ​ឈឺ​ចាប់ (​)

    • ‹គាត់​ប្រៀប​ដូច​ជា​ចៀម​ដែល​គេ​នាំ​ទៅ​កន្លែង​សម្លាប់› (​)

    • គាត់​បាន​រែក​ពុន​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន (​១២)

៥៣  តើ​អ្នក​ណា​បាន​ជឿ​លើ​អ្វី​ដែល​ឮ​ពី​យើង?*+ តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឫទ្ធានុភាព*+របស់​លោក​ដល់​អ្នក​ណា?+  ២  គាត់​នឹង​លេច​ឡើង​ដូច​ជា​ត្រួយ+នៅ​ចំពោះ​មុខ​លោក*​និង​ដូច​ជា​ពន្លក​ដុះ​ចេញ​ពី​ដី​ហួត​ហែង។ គាត់​មើល​ទៅ​គ្មាន​អ្វី​អស្ចារ្យ​ឬ​ពិសេស​ទេ+ពេល​ដែល​យើង​ឃើញ​រូប​រាង​គាត់ គ្មាន​អ្វី​ទាក់​ទាញ​ចិត្ត​យើង​ទេ។  ៣  គាត់​ត្រូវ​មនុស្ស​មើល​ងាយ ហើយ​គ្មាន​អ្នក​ណា​រាប់​អាន​ទេ។+ គាត់​ស្គាល់​នូវ​ការ​ឈឺ​ចាប់​និង​ដឹង​ថា​ជំងឺ​គឺ​យ៉ាង​ណា។ គឺ​ហាក់​ដូច​ជា​មុខ​របស់​គាត់​បាន​ត្រូវ​លាក់​ពី​យើង។* គាត់​បាន​ត្រូវ​គេ​ស្អប់​ខ្ពើម ហើយ​យើង​ចាត់​ទុក​គាត់​ជា​មនុស្ស​មិន​សំខាន់​ឡើយ។+  ៤  គាត់​ផ្ទាល់​បាន​រែក​ពុន​ជំងឺ​របស់​យើង+ហើយ​ផ្ទុក​រាល់​ការ​ឈឺ​ចាប់​របស់​យើង​លើ​ខ្លួន​គាត់។+ ប៉ុន្តែ យើង​បាន​ចាត់​ទុក​គាត់​ជា​អ្នក​ដែល​កំពុង​ទទួល​ទោស* ហើយ​ជា​អ្នក​ដែល​ព្រះ​វាយ​និង​បណ្ដា​ល​ឲ្យ​រង​ទុក្ខ។  ៥  គាត់​បាន​ត្រូវ​ចាក់​ទម្លុះ+ ដោយ​សារ​កំហុស​របស់​យើង+គាត់​បាន​ត្រូវ​បំបាក់ ព្រោះ​តែ​អំពើ​រំលង​របស់​យើង។+ គាត់​បាន​ទទួល​ទោស ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត+ហើយ​យើង​បាន​ជា​សះ​ស្បើយ ដោយ​សារ​គាត់​បាន​រង​របួស។+  ៦  យើង​ម្នាក់​ៗ​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង+ហើយ​បាន​ដើរ​ទៅ​តាម​ផ្លូវ​រៀង​ៗ​ខ្លួនរួច​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​អំពើ​ខុស​ឆ្គង​របស់​យើង​ទៅ​លើ​គាត់។+  ៧  គាត់​បាន​ត្រូវ​គេ​ជិះ​ជាន់+ ហើយ​បណ្ដោយ​ឲ្យ​គេ​ធ្វើ​បាប+តែ​គាត់​មិន​បាន​តបត​ទេ។ គាត់​ត្រូវ​គេ​នាំ​មក​ដូច​ជា​គេ​ដឹក​ចៀម​យក​ទៅ​សម្លាប់+គាត់​ប្រៀប​ដូច​ជា​មេ​ចៀម​ដែល​នៅ​ស្ងៀម​ខាង​មុខ​អ្នក​កាត់​រោមគាត់​មិន​បាន​ហើប​មាត់​សោះ។+  ៨  ដោយ​សារ​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គាត់​ត្រូវ​គេ​នាំ​យក​ទៅ។ គ្មាន​នរណា​អើពើ​អំពី​ប្រវត្តិ​របស់​គាត់​ទេព្រោះ​គាត់​បាន​ត្រូវ​កាត់​ចេញ​ពី​ចំណោម​មនុស្ស។+ គាត់​បាន​ត្រូវ​វាយ​សម្លាប់ ដោយ​សារ​ទោស​កំហុស​របស់​រាស្ត្រ​ខ្ញុំ។+  ៩  គាត់​បាន​ត្រូវ​បញ្ចុះ*ជា​មួយ​នឹង​ជន​ទុច្ចរិត+រួម​ជា​មួយ​នឹង​អ្នក​មាន​ដែរ ទោះ​ជា​គាត់​មិន​បាន​ធ្វើ​ខុស​ក្ដី។+ គ្មាន​ពាក្យ​បោក​បញ្ឆោត​ណា​មួយ​ចេញ​ពី​មាត់​គាត់​ឡើយ។+ ១០  ប៉ុន្តែ នោះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា*ឲ្យ​គាត់​រង​ទុក្ខ ហើយ​លោក​ឲ្យ​គាត់​រង​ការ​ឈឺ​ចាប់។ បើ​លោក​ជូន​ជីវិត​គាត់​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង+នោះ​គាត់​នឹង​ឃើញ​កូន​ចៅ​គាត់ ហើយ​គាត់​នឹង​រស់​នៅ​យូរ​អង្វែង+ហើយ​តាម​រយៈ​គាត់ បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច។+ ១១  ដោយ​សារ​ការ​ឈឺ​ចាប់​ដែល​គាត់​បាន​ជួប គាត់​នឹង​ឃើញ​លទ្ធផល ហើយ​ស្កប់​ចិត្ត។ តាម​រយៈ​ចំណេះ​ដឹង​របស់​គាត់​ដែល​ជា​អ្នក​បម្រើ​ដ៏​សុចរិត​របស់​ខ្ញុំ+នោះ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត+ហើយ​គាត់​នឹង​រែក​ពុន​អំពើ​រំលង​របស់​ពួក​គេ។+ ១២  ដោយ​ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ចំណែក​មួយ​ដល់​គាត់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើនហើយ​គាត់​នឹង​ចែក​រំលែក​ជ័យ​ភណ្ឌ​ជា​មួយ​នឹង​បុគ្គល​ខ្លាំង​ក្លា។ ដោយ​សារ​គាត់​បាន​ប្រគល់​ជីវិត​ខ្លួន*+និង​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​មាន​កំហុស+នោះ​គាត់​បាន​រែក​ពុន​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន+ហើយ​បាន​អង្វរ​សុំ​ជំនួស​ជន​ដែល​ធ្វើ​ខុស។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជឿ​អ្វី​ដែល​យើង​បាន​ឮ​»​
ន័យ​ត្រង់​«​ដៃ​»​
​«​លោក​»​អាច​សំដៅ​លើ​អ្នក​ដែល​សង្កេត​មើល ឬ​សំដៅ​លើ​ព្រះ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​ដូច​ជា​បុគ្គល​ម្នាក់​ដែល​មនុស្ស​មិន​ខ្ចី​យក​ភ្នែក​មើល​»​
ឬ​«​កំពុង​រង​ទុក្ខ​ដោយ​ជំងឺ​»​
ឬ​«​បុគ្គល​ម្នាក់​នឹង​ប្រគល់​ទី​បញ្ចុះ​សព​របស់​ខ្លួន​ឲ្យ​គាត់​»​
ឬ​«​ប៉ុន្តែ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​
ន័យ​ត្រង់​«​គាត់​ចាក់​ច្រួច​ជីវិត​ខ្លួន​រហូត​ដល់​ស្លាប់​»​