តើ តាម របៀប ណា អ្នក គួរ បង្ហាញ ចិត្ដ កតញ្ញូ ចំពោះ អំណោយ ដ៏ អស្ចារ្យ បំផុត ដែល មក ពី ព្រះ?
អំណោយ
ថ្លៃ
-
ស្គាល់អ្នក ដែល បាន ផ្ដល់ អំណោយ។ ថ្លៃ លោះ មិន មែន ផ្ដល់ ជីវិត ដែល គ្មាន ទី បញ្ចប់ ដល់ មនុស្សជាតិ ទាំង អស់ ដោយ ស្វ័យប្រវត្ដិ នោះ ទេ។ ផ្ទុយ ទៅ វិញ លោក យេស៊ូ បាន បញ្ជាក់ ចំណុច នេះ ក្នុង សេចក្ដី អធិដ្ឋាន របស់ លោក ទៅ ព្រះ ថា ៖ « ដើម្បី បាន ជីវិត ដែល គ្មាន ទី បញ្ចប់ ពួក គាត់ ត្រូវ ស្គាល់ លោក ដែល ជា ព្រះ ពិត តែ មួយ ឲ្យ បាន ច្បាស់ ព្រម ទាំង យេស៊ូ គ្រិស្ដ ដែល លោក បាន ចាត់ ឲ្យ មក »។ ( យ៉ូហាន ១៧:៣ ) បើ អ្នក ណា ម្នាក់ ប្រាប់ អ្នក ថា មាន បុរស ម្នាក់ បាន ជួយ សង្គ្រោះ ជីវិត អ្នក កាល អ្នក នៅ ក្មេង អ្នក ច្បាស់ ជា ចង់ ស្គាល់ បុរស នោះ ថែម ទៀត និង ចង់ ដឹង មូលហេតុ ដែល គាត់ បាន សង្គ្រោះ ជីវិត អ្នក មែន ទេ? ព្រះ យេហូវ៉ា បាន ផ្ដល់ ថ្លៃ លោះ ជា អំណោយ ដែល សង្គ្រោះ ជីវិត លោក ចង់ ឲ្យ អ្នក មាន ចំណង មិត្ដភាព ជិត ស្និទ្ធ ជា មួយ នឹង លោក មិន គ្រាន់ តែ ស្គាល់ លោក ថា ជា អ្នក ណា ប៉ុណ្ណោះ ទេ។ គម្ពីរ លើក ទឹក ចិត្ដ ថា ៖ « ចូរ ចូល ទៅ ជិត ព្រះ ហើយ លោក នឹង ចូល មក ជិត អ្នក រាល់ គ្នា ដែរ »។—យ៉ាកុប ៤:៨ -
បង្ហាញ
ជំនឿ លើ ថ្លៃ លោះ។ « អ្នក ណា ដែល បង្ហាញ ជំនឿ លើ បុត្រ របស់ លោក អ្នក នោះ មាន ជីវិត ដែល គ្មាន ទី បញ្ចប់ »។ ( យ៉ូហាន ៣:៣៦ ) តើ ការ បង្ហាញ ជំនឿ ជាប់ ទាក់ ទង នឹង អ្វី? ការ បង្ហាញ ជំនឿ ជាប់ ទាក់ ទង នឹង ការ ប្រព្រឹត្ដ ដូច្នេះ ដើម្បី បង្ហាញ ជំនឿ លើ ថ្លៃ លោះ នោះ តម្រូវ ឲ្យ មាន ការ ប្រព្រឹត្ដ។ ( យ៉ាកុប ២:១៧ ) តើ ការ ប្រព្រឹត្ដ បែប ណា? អំណោយ មួយ អាច ទៅ ជា របស់ អ្នក បាន លុះ ត្រា តែ អ្នក ទទួល យក អ្វី នោះ។ ដូច្នេះ អ្នក ត្រូវ ទទួល យក ថ្លៃ លោះ។ តើ តាម របៀប ណា? សូម រៀន អំពី របៀប រស់ នៅ ដែល ព្រះ ពេញ ចិត្ដ ហើយ អនុវត្ដ តាម អ្វី ដែល អ្នក រៀន។ * សូម អធិដ្ឋាន ទៅ ព្រះ ដើម្បី សុំ ការ អភ័យ ទោស និង សមត្ថភាព វិនិច្ឆ័យ ដែល មិន ផ្ដន្ទា ទោស។ សូម ចូល ទៅ ជិត ព្រះ ដោយ មាន ទំនុក ចិត្ដ ទាំង ស្រុង ថា អស់ អ្នក ដែល បង្ហាញ ជំនឿ លើ ថ្លៃ លោះ ប្រាកដ ជា នឹង ទទួល អនាគត ដ៏ ស្ថិតស្ថេរ ដែល ប្រកប ដោយ សេចក្ដី សុខ សាន្ដ សន្ដិ សុខ និង ភាព ចម្រុង ចម្រើន!—ហេប្រឺ ១១:១ -
ចូល
រួម ពិធី រំលឹក មរណភាព របស់ លោក យេស៊ូ។ លោក យេស៊ូ បាន ធ្វើ ពិធី ប្រចាំ ឆ្នាំ មួយ ដើម្បី រំលឹក យើង អំពី ការ ផ្ដល់ ថ្លៃ លោះ។ លោក បាន មាន ប្រសាសន៍ អំពី ពិធី នោះ ថា ៖ « ចូរ បន្ដ ធ្វើ ដូច្នេះ ដើម្បី រំលឹក ដល់ ខ្ញុំ »។ ( លូកា ២២:១៩ ) សាក្សី ព្រះ យេហូវ៉ា នឹង ធ្វើ ពិធី រំលឹក មរណភាព របស់ លោក យេស៊ូ នៅ ថ្ងៃ អង្គារ ទី ១១ ខែ មេសា ឆ្នាំ ២០១៧ ក្រោយ ថ្ងៃ លិច។ កម្ម វិធី នោះ មាន រយៈ ពេល ជិត មួយ ម៉ោង ដែល រួម បញ្ចូល សុន្ទរកថា ពន្យល់ អំពី សារៈសំខាន់ នៃ មរណភាព របស់ លោក យេស៊ូ និង ប្រយោជន៍ ដែល ថ្លៃ លោះ ផ្ដល់ ឲ្យ នៅ ឥឡូវ នេះ និង អនាគត។ ឆ្នាំ មុន មនុស្ស ប្រហែល ជា ២០ លាន នាក់ បាន ចូល រួម ពិធី រំលឹក។ យើង សូម អញ្ជើញ លោក អ្នក យ៉ាង កក់ ក្ដៅ ឲ្យ ចូល រួម ជា មួយ នឹង យើង ដើម្បី បង្ហាញ ចិត្ដ ដឹង គុណ ចំពោះ អំណោយ ដ៏ អស្ចារ្យ បំផុត របស់ ព្រះ។
^ វគ្គ 7 របៀប