លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនារបស់លោកអ្នក?

តើព្រះមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនារបស់លោកអ្នក?

មនុស្ស​ខ្លះ​ជឿ​ថា ព្រះ​មិន​ឃើញ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​វេទនា​ទេ។

សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង

  • ព្រះ​ឃើញ​និង​យក​ចិត្ត​ទុក​ដាក់

    ​«​ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​ការ​អាក្រក់​របស់​មនុស្ស​មាន​ច្រើន​ក្រៃ​លែង . . . ហើយ​លោក​ឈឺ​ចិត្ត​ជា​ខ្លាំង​»។—ដើម​កំណើត ៦:៥, ៦

  • ព្រះ​នឹង​បំបាត់​ទុក្ខ​វេទនា​ទាំង​អស់

    ​«​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត អ្នក​នឹង​មើល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​នៅ តែ​អ្នក​នឹង​មិន​ឃើញ​ពួក​គេ​ទេ។ ប៉ុន្តែ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែនដី​ជា​មត៌ក ពួក​គេ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១

  • ជីវិត​ដែល​ព្រះ​ចង់​ឲ្យ​អ្នក​មាន

    ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ។ ពេល​ដែល​អ្នក​រាល់​គ្នា​ហៅ​រក​ខ្ញុំ​និង​អធិដ្ឋាន​មក​ខ្ញុំ ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា›​»។—យេរេមា ២៩:១១, ១២

    ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​»។—យ៉ាកុប ៤:៨