ទស្សនាវដ្ដី ប៉ម យាម សម្រាប់សិក្សា
ឧសភា ២០១៣
លេខនេះពន្យល់អំពីរបៀបដែលយើងអាចបំពេញភារកិច្ចរបស់យើងជាអ្នកផ្សាយដំណឹងល្អ និងបញ្ជាក់អំពីគុណសម្បត្ដិដែលអាចជួយយើងឲ្យប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អក្នុងក្រុមគ្រួសារ។
ចូរបំពេញភារកិច្ចរបស់អ្នកជាអ្នកផ្សព្វផ្សាយដំណឹងល្អ។
ហេតុអ្វីមនុស្សត្រូវឮដំណឹងល្អនៅសព្វថ្ងៃនេះ? ហើយតើតាមរបៀបណាយើងអាចបំពេញភារកិច្ចរបស់យើងជាអ្នកផ្សព្វផ្សាយដំណឹងល្អដោយមានប្រសិទ្ធភាព?
តើអ្នក«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»ឬទេ?
អត្ថបទនេះពិចារណាអំពីរបៀបដែលចិត្ដខ្នះខ្នែងរបស់យើងក្នុងកិច្ចផ្សព្វផ្សាយនិងការប្រព្រឹត្ដដ៏ល្អរបស់យើងទាញនាំមនុស្សឲ្យមកឯព្រះ។
សំណួរពីអ្នកអាន
ប្រជាជាតិជាច្រើននៅសម័យបុរាណបានប្រហារជីវិតឧក្រិដ្ឋជនខ្លះដោយព្យួរនៅបង្គោលឬសសរ។ ចុះយ៉ាងណាប្រជាជាតិអ៊ីស្រាអែលនៅសម័យបុរាណ?
ចូរពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកតាមរយៈការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ
ការប្រាស្រ័យទាក់ទងគ្នាដ៏ល្អគឺជាអ្វីមួយដែលសំខាន់ចាំបាច់ដើម្បីមានអាពាហ៍ពិពាហ៍ដែលសប្បាយរីករាយ។ អត្ថបទនេះបញ្ជាក់អំពីគុណសម្បត្ដិមួយចំនួនដែលអាចជួយយើងឲ្យមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ
ចូរឪពុកម្ដាយនិងកូនទាំងឡាយប្រាស្រ័យទាក់ទងគ្នាដោយសេចក្ដីស្រឡាញ់
តើឧបសគ្គអ្វីខ្លះដែលរារាំងការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ? តើតាមរបៀបណាយើងអាចយកឈ្នះឧបសគ្គទាំងនោះ?
ជីវប្រវត្ដិ
មូលហេតុដែលជីវិតរបស់យើងពិតជាមានន័យខ្លឹមសារ
បងស្រីប៉ាទ្រីសឺមានកូនពីរនាក់ដែលរងទុក្ខដោយសារជំងឺតពូជ។ ចូររៀនអំពីរបៀបដែលពួកគេមានជីវិតដែលមានន័យខ្លឹមសារ ទោះជាពួកគេមានទុក្ខលំបាកក៏ដោយ។
ចូររក្សាការពារកេរដំណែលរបស់អ្នកដោយធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ
តើអ្វីជាកេរដំណែលដែលគ្រិស្ដសាសនិកទទួលពីព្រះ ហើយតើយើងអាចរៀនអ្វីពីគំរូរបស់អេសាវដែលទុកជាការព្រមាន?
អនុស្សាវរីយ៍ពីសម័យមុន
ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល»
សូមអានថាក្នុងអំឡុងសង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៤ ជំហរអព្យាក្រឹតរបស់និស្សិតគម្ពីរបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងដូចម្ដេច។