សត្វដែលបង្ហាញពីប្រាជ្ញារបស់ព្រះយេហូវ៉ា
សត្វដែលបង្ហាញពីប្រាជ្ញារបស់ព្រះយេហូវ៉ា
«គុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ . . . នោះបានសឲ្យឃើញច្បាស់ . . . ពេលដែលពិចារណាអ្វីៗដែលលោកបានបង្កើត»។—រ៉ូម ១:២០
១. តើប្រាជ្ញារបស់ពិភពលោកមានឥទ្ធិពលអ្វីទៅលើមនុស្សជាច្រើន?
សព្វថ្ងៃមានមនុស្សជាច្រើនដែលគេចាត់ទុកថាជាអ្នកប្រាជ្ញ ទោះបើមិនតែងតែមានមូលហេតុល្អក៏ដោយ។ អ្នកខ្លះទំនងជានិយាយថា មនុស្សណាម្នាក់មានប្រាជ្ញាឲ្យតែគាត់មានការចេះដឹងច្រើន។ ក៏ប៉ុន្តែ មនុស្សដែលគេចាត់ទុកថាជាអ្នកប្រាជ្ញក្នុងពិភពលោកនេះ មិនផ្ដល់ការណែនាំដែលគួរឲ្យទុកចិត្តស្តីអំពីខ្លឹមសារពិតនៃជីវិតទេ។ ផ្ទុយទៅវិញ អស់អ្នកដែលអនុញ្ញាតឲ្យមនុស្សបែបនេះមានឥទ្ធិពលលើខ្លួន នោះបែរជា«មានគំនិតរេចុះរេឡើងដូចរបស់ដែលយោលតាមរលកសមុទ្រ ឬត្រូវបក់ផាត់ទៅនេះទៅនោះដោយខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង»។—អេភ. ៤:១៤
២, ៣. (ក) ហេតុអ្វីគម្ពីររៀបរាប់អំពីព្រះយេហូវ៉ាថា «មានតែលោកប៉ុណ្ណោះដែលមានប្រាជ្ញា»? (ខ) តើប្រាជ្ញាដែលមកពីព្រះខុសគ្នាពីប្រាជ្ញារបស់ពិភពលោកយ៉ាងដូចម្ដេច?
២ អស់អ្នកដែលបានទទួលប្រាជ្ញាពិតមិនមានគំនិតរេចុះរេឡើងដូច្នោះទេ ដោយព្រោះព្រះយេហូវ៉ាជាប្រភពនៃប្រាជ្ញានោះ! គម្ពីររៀបរាប់អំពីព្រះយេហូវ៉ាថា«មានតែលោកប៉ុណ្ណោះដែលមានប្រាជ្ញា»។ (រ៉ូម ១៦:២៧) លោកជ្រាបពីអ្វីៗទាំងអស់ដែលលោកបានបង្កើត របៀបដែលលោកបានបង្កើតរបស់ទាំងនោះ ហើយក៏ជ្រាបពីប្រវត្ដិនៃអ្វីៗទាំងនោះដែរ។ ច្បាប់ធម្មជាតិដែលមនុស្សជាតិពឹងផ្អែកដើម្បីធ្វើការស្រាវជ្រាវ សុទ្ធតែរៀបចំដោយព្រះយេហូវ៉ា។ ដូច្នេះ លោកមិនកោតស្ងើចនឹងស្នាដៃមនុស្សជាតិទេ ហើយក៏មិនចាប់អារម្មណ៍នឹងទ្រឹស្តីរបស់មនុស្សដែលគេចាត់ថាជាចំណេះខ្ពង់ខ្ពស់ឡើយ។ «ប្រាជ្ញារបស់ពិភពលោកនេះជាអ្វីដែលផ្ដេសផ្ដាសចំពោះព្រះ»។—១កូ. ៣:១៩
៣ គម្ពីរចែងថាព្រះយេហូវ៉ា«ប្រទានឲ្យមានប្រាជ្ញា»ដល់អ្នកបម្រើរបស់លោក។ (សុ. ២:៦) ប្រាជ្ញាដែលមកពីព្រះគឺខុសប្លែកពីទ្រឹស្តីរបស់មនុស្សដែលច្រើនតែស្រពេចស្រពិល។ ផ្ទុយទៅវិញ ប្រាជ្ញាដែលមកពីព្រះសង្កត់ធ្ងន់ទៅលើការចេះវិនិច្ឆ័យល្អ ហើយមានមូលដ្ឋានលើចំណេះត្រឹមត្រូវនិងការយល់ដឹង។ (សូមអាន យ៉ាកុប ៣:១៧) សាវ័កប៉ូលបានស្ញប់ស្ញែងចំពោះប្រាជ្ញារបស់ព្រះយេហូវ៉ា។ គាត់បានសរសេរថា៖ «ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎! ការ វិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ!»។ (រ៉ូម ១១:៣៣) ដោយព្រោះព្រះយេហូវ៉ាមានប្រាជ្ញាច្រើនជាងគេបំផុត យើងមានទំនុកចិត្តថាច្បាប់របស់លោកណែនាំយើងឲ្យមានរបៀបរស់នៅល្អបំផុត។ យ៉ាងណាមិញ ព្រះយេហូវ៉ាជ្រាបច្រើនជាងនរណាៗទៅទៀតពីអ្វីដែលយើងត្រូវការដើម្បីមានសុភមង្គល។—សុ. ៣:៥, ៦
លោកយេស៊ូជា«មេជាង»
៤. តើអ្វីជាវិធីមួយដែលយើងអាចយល់អំពីប្រាជ្ញារបស់ព្រះយេហូវ៉ា?
៤ យើងអាចឃើញប្រាជ្ញារបស់ព្រះយេហូវ៉ា រួមទាំងគុណសម្បត្ដិឯទៀតដែលប្រៀបផ្ទឹមពុំបាន ដោយពិចារណាអ្វីៗដែលលោកបានបង្កើត។ (សូមអាន រ៉ូម ១:២០) ចាប់តាំងពីរបស់ធំរហូតដល់តូចបំផុត អ្វីដែលព្រះយេហូវ៉ាបង្កើតសឲ្យឃើញគុណសម្បត្ដិរបស់លោក។ មិនថានៅកន្លែងណាក៏ដោយ ទោះជាលើមេឃឬនៅដីក្ដី យើងឃើញទីសំអាងដែលបង្ហាញពីអ្នកបង្កើតដែលមានប្រាជ្ញាច្រើនជាងគេបំផុត និងដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងអាចរៀនច្រើនណាស់អំពីព្រះដែលជាអ្នកបង្កើត ដោយពិចារណាពីអ្វីៗដែលលោកបានបង្កើត។—ទំនុក. ១៩:១; អេសា. ៤០:២៦
៥, ៦. (ក) ក្រៅពីព្រះយេហូវ៉ា តើនរណាចូលរួមក្នុងការបង្កើតអ្វីៗទាំងអស់? (ខ) តើយើងនឹងពិចារណាអ្វី? ហើយហេតុអ្វី?
៥ ពេលព្រះយេហូវ៉ា«បង្កើតផ្ទៃមេឃនឹងផែនដី» នោះលោកមានអ្នកជំនួយម្នាក់។ (លោ. ១:១) គម្ពីរបញ្ជាក់ថាច្រើនឆ្នាំមុនបង្កើតអ្វីៗទាំងអស់ដែលយើងអាចមើលឃើញ នោះលោកបានបង្កើតបុគ្គលវិញ្ញាណម្នាក់ ហើយតាមរយៈបុគ្គលវិញ្ញាណនោះ លោកបានបង្កើត«អ្វីៗឯទៀតទាំងអស់»។ បុគ្គលវិញ្ញាណនោះគឺបុត្រតែមួយគត់ដែលព្រះបង្កើតផ្ទាល់ «ជាបុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត» ដែលក្រោយមករស់នៅផែនដីជាមនុស្សដែលគេហៅថាលោកយេស៊ូ។ (កូឡ. ១:១៥-១៧) លោកយេស៊ូមានប្រាជ្ញាដូចព្រះយេហូវ៉ា។ តាមពិត សៀវភៅសុភាសិតជំពូកទី៨ប្រដូចលោកយេស៊ូទៅនឹងប្រាជ្ញា។ ជំពូកនោះក៏ហៅលោកយេស៊ូថា«មេជាង»របស់ព្រះ។—សុ. ៨:១២, ២២-៣១
៦ យ៉ាងនេះ អ្វីៗទាំងអស់ដែលព្រះបង្កើតដែលយើងអាចមើលឃើញ បង្ហាញពីប្រាជ្ញារបស់ព្រះយេហូវ៉ានិងលោកយេស៊ូជាមេជាង ព្រមទាំងមានមេរៀនសំខាន់ៗសម្រាប់យើងផង។ សូមឲ្យយើងពិចារណាពីសត្វបួនប្រភេទដែលសុភាសិត ៣០:២៤-២៨ បានពិពណ៌នាថា«មានប្រាជ្ញាដ៏លើសលប់»ឬមានប្រាជ្ញាតាំងពីកំណើត។
មេរៀនអំពីការឧស្សាហ៍ខ្នះខ្នែង
៧, ៨. តើអ្នកចាប់អារម្មណ៍ចំណុចណាខ្លះស្តីអំពីស្រមោច?
៧ ពេលយើងពិនិត្យមើលរបៀបដែលសត្វត្រូវបង្កើតនិងសកម្មភាពរបស់វា សូម្បីតែសត្វដែលអាចត្រូវហៅថា«តូចទាបណាស់នៅលើផែនដី»ក៏ដោយ ក៏យើងអាចទាញយកមេរៀនបានដែរ។ ជាឧទាហរណ៍ សូមគិតអំពីប្រាជ្ញាដែលស្រមោចមានតាំងពីកំណើត។—សូមអាន សុភាសិត ៣០:២៤, ២៥
៨ អ្នកស្រាវជ្រាវខ្លះជឿថាចំនួនស្រមោចមានច្រើនជាងចំនួនមនុស្ស២០០.០០០ដង ដែលទាំងអស់កំពុងធ្វើការយ៉ាងនឿយហត់នៅលើនិងនៅក្រោមដី។ ស្រមោចមានរបៀបរៀបចំជាក្រុមៗ ហើយក្នុងក្រុមភាគច្រើនមានស្រមោចបីប្រភេទ ពោលគឺកម្មករ ស្រមោចឈ្មោល និងមេស្រមោច។ ពួកវាពួតដៃគ្នាយកចិត្តទុកដាក់បំពេញសេចក្ដីត្រូវការរបស់ក្រុម។ ស្រមោចខ្លះមានជំនាញខាងការថែទាំសួនច្បារ។ ស្រមោចនេះចេះដាក់ជី បណ្ដុះ និងសំអាតដំណាំផ្សិតឲ្យបានផលច្រើនបំផុត។ អ្នកស្រាវជ្រាវបានយល់ឃើញថាស្រមោចដែលមានជំនាញខាងថែទាំសួនច្បារនេះ ចេះប្រែប្រួលការឧស្សាហ៍ខ្នះខ្នែងតិចឬច្រើនស្របតាមចំនួនចំណីដែលក្រុមត្រូវការ។
៩, ១០. តើយើងអាចឧស្សាហ៍ខ្នះខ្នែងដូចស្រមោចយ៉ាងដូចម្ដេច?
៩ យើងអាចទាញមេរៀនពីស្រមោច។ ពួកវាបង្រៀនយើងថា ប្រសិនបើយើងចង់ទទួលផលល្អ យើងត្រូវសង្វាតព្យាយាម។ គម្ពីររៀបរាប់ថា៖ «ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ។ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។ វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ។ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង»។ (សុ. ៦:៦-៨) ទាំងព្រះយេហូវ៉ាទាំងលោកយេស៊ូដែលជាមេជាង ក៏ឧស្សាហ៍ខ្នះខ្នែង។ លោកយេស៊ូបានពោលថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ»។—១០ ក្នុងនាមជាអ្នកដែលយកតម្រាប់តាមព្រះនិងលោកយេស៊ូ គប្បីឲ្យយើងឧស្សាហ៍ខ្នះខ្នែងផងដែរ។ មិនថាយើងមានភារកិច្ចអ្វីក៏ដោយក្នុងអង្គការរបស់ព្រះ យើងគ្រប់គ្នាគួរ«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) ហេតុនេះហើយបានជាយើងគួរធ្វើតាមការដាស់តឿនរបស់សាវ័កប៉ូល ដែលគាត់ជូនពួកគ្រិស្តសាសនិកក្នុងក្រុងរ៉ូមដែលថា៖ «កុំខ្ជិលក្នុងកិច្ចការរបស់អ្នកឡើយ។ ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ។ ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»។ (រ៉ូម ១២:១១) ការខំប្រឹងរបស់យើងក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះមិនទៅជាអសារឥតការឡើយ ពីព្រោះគម្ពីរធានាយើងថា៖ «ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក»។—ហេ. ៦:១០
របៀបការពារចំណងមេត្រីភាពជាមួយព្រះ
១១. សូមរៀបរាប់ចរិតលក្ខណៈខ្លះៗរបស់ទន្សាយថ្ម។
១១ ទន្សាយថ្មជាសត្វតូចមួយទៀតដែលអាចបង្រៀនយើងនូវមេរៀនសំខាន់ៗ។ (សូមអាន សុភាសិត ៣០:២៦) វាមានត្រចៀករាងមូលតូច ហើយជើងខ្លី។ សត្វតូចនេះរស់នៅកន្លែងថ្ម។ ទន្សាយថ្មមានភ្នែកវៃហើយមុតដែលវាប្រើដើម្បីការពារខ្លួន ហើយអាចពួនក្នុងក្រហែងថ្មដែលជាទីលំនៅរបស់វាឲ្យរួចពីសត្វដែលចង់ចាប់វាធ្វើជាចំណី។ ទន្សាយថ្មត្រូវបានបង្កើតឲ្យរស់រានចម្រើនដោយរស់នៅជាក្រុមដែលមានភាពជិតស្និទ្ធគ្នា ហើយដោយរស់នៅជាក្រុមបែបនេះ ពួកវាជួយការពារគ្នា និងជួយគ្នាឲ្យមានភាពកក់ក្ដៅនៅរដូវរងាផង។
១២, ១៣. តើយើងអាចទាញមេរៀនអ្វីខ្លះពីទន្សាយថ្ម?
១២ តើយើងអាចរៀនអ្វីខ្លះពីទន្សាយថ្ម? ទី១ សូមកត់សម្គាល់ថាទន្សាយថ្មមិនធ្វើឲ្យគេងាយចាប់វាឡើយ។ ផ្ទុយទៅវិញ ទន្សាយថ្មប្រើភ្នែកវៃហើយមុតដើម្បីមើលពីចម្ងាយឃើញសត្វដែលចង់ចាប់វាធ្វើជាចំណី ហើយវានៅជិតក្រហែងថ្មដែលអាចការពារជីវិត។ ស្រដៀងគ្នាដែរ យើងត្រូវមានភ្នែកមុតដើម្បីឃើញគ្រោះថ្នាក់ដែលមានក្នុងពិភពលោករបស់សាថាន។ សាវ័កពេត្រុសបានដាស់តឿនពួកគ្រិស្តសាសនិកថា៖ «ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ។ មេកំណាច ដែល១ពេ. ៥:៨) ពេលលោកយេស៊ូរស់នៅផែនដី លោកបានប្រុងប្រយ័ត្នជានិច្ចនឹងសេចក្ដីល្បួងទាំងអស់របស់សាថានដែលខំធ្វើឲ្យលោកលែងមានចិត្តស្មោះគ្រប់លក្ខណៈ។ (ម៉ាថ. ៤:១-១១) លោកយេស៊ូបន្សល់ទុកគំរូល្អសម្រាប់អ្នកកាន់តាមលោកមែន!
ជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។ (១៣ វិធីមួយដែលយើងអាចប្រុងប្រយ័ត្នគឺដោយឆ្លៀតយកប្រយោជន៍ពីការការពារដែលព្រះយេហូវ៉ាផ្ដល់ឲ្យ។ យើងគួរសិក្សាបណ្ដាំរបស់ព្រះ ហើយចូលរួមក្នុងកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកឲ្យបានទៀងទាត់។ (លូក. ៤:៤; ហេ. ១០:២៤, ២៥) ម្យ៉ាងទៀត ដូចទន្សាយថ្មរស់រានចម្រើនដោយរស់នៅក្នុងក្រុមដែលមានភាពជិតស្និទ្ធគ្នា នោះយើងត្រូវរក្សាឲ្យមានភាពជិតស្និទ្ធជាមួយបងប្អូនរួមជំនឿដើម្បី«លើកទឹកចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១២) ដោយឆ្លៀតយកវិធីការពារដែលព្រះយេហូវ៉ាផ្ដល់ឲ្យ នោះយើងបង្ហាញថាយើងយល់ស្របនឹងដាវីឌដែលជាអ្នកតែងបទទំនុកដំកើង ដែលបានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ។ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង»។—ទំនុក. ១៨:២
តស៊ូទោះបើមានការប្រឆាំង
១៤. ទោះបើយើងមិនចាប់អារម្មណ៍នឹងកណ្ដូបតែមួយក៏ដោយ តែចុះយ៉ាងណាវិញចំពោះកណ្ដូបមួយហ្វូងធំ?
១៤ យើងក៏អាចរៀនពីសត្វកណ្ដូបដែរ។ កណ្ដូបមានប្រវែងតែប្រាំសង់ទីម៉ែត្រប៉ុណ្ណោះ ហើយមើលទៅមិនគួរឲ្យយើងចាប់អារម្មណ៍ទេ តែបើកណ្ដូបមួយហ្វូងធំវិញ នោះធ្វើឲ្យយើងកោតស្ងើចណាស់។ (សូមអាន សុភាសិត ៣០:២៧) ដោយស៊ីមិនចេះឆ្អែត កណ្ដូបមួយហ្វូងធំដែលឥតចេះបង្អែបង្អង់អាចស៊ីដំណាំមួយចម្ការអស់រលីងក្នុងមួយរំពេច។ គម្ពីរបានប្រៀបសំឡេងនៃសត្វល្អិតៗមួយហ្វូងធំ រួមទាំងសត្វកណ្ដូប ទៅនឹងសន្ធឹកនៃរទេះចម្បាំងនិងអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង។ (យ៉ូល. ២:៣, ៥) មនុស្សបានបង្កាត់ភ្នក់ភ្លើងដើម្បីបញ្ឈប់កណ្ដូបមួយហ្វូងធំកុំឲ្យស៊ីដំណាំ តែមិនមានប្រសិទ្ធភាពឡើយ។ ហេតុអ្វី? ពីព្រោះកណ្ដូបដែលងាប់ នោះធ្លាក់ពេញលើភ្លើងហើយពន្លត់ភ្លើងតែម្ដង និងក្រោយមកកណ្ដូបដែលនៅរស់បន្តទៅ មុខដោយគ្មានឧបសគ្គ។ សូម្បីតែគ្មានស្តេចឬគ្មានអ្នកដឹកនាំក្ដី កណ្ដូបមួយហ្វូងធំមានសកម្មភាពដូចជាកងទ័ពមួយកងដែលមានសមត្ថភាពអាចពុះពារស្ទើរតែគ្រប់ឧបសគ្គទាំងអស់។—យ៉ូល. ២:២៥
១៥, ១៦. តើអ្នកប្រកាសរាជាណាចក្ររបស់ព្រះនៅសម័យនេះ ប្រៀបនឹងកណ្ដូបមួយហ្វូងធំយ៉ាងដូចម្ដេច?
១៥ អ្នកប្រកាសទំនាយយ៉ូអែលបានប្រៀបធៀបសកម្មភាពនៃអ្នកបម្រើព្រះយេហូវ៉ាទៅនឹងសកម្មភាពរបស់សត្វកណ្ដូប។ គាត់បានសរសេរថា៖ «គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង។ គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន។ គេទំលុះទំលាយគ្រឿងសស្ដ្រាវុធឥតរុញរាថយក្រោយឡើយ[ឬ«ទោះជាអ្នកខ្លះត្រូវព្រួញដួលស្លាប់ក៏ដោយ អ្នកដែលសល់មិនបែកចេញពីជួររបស់ខ្លួនឡើយ»]»។—យ៉ូល. ២:៧, ៨; ព.ថ.
១៦ ទំនាយនេះពិតជាពិពណ៌នាយ៉ាងល្អពីអ្នកប្រកាសរាជាណាចក្ររបស់ព្រះនៅសម័យនេះ! គ្មានការប្រឆាំងណាដែលប្រៀបដូចជា«កំផែង»ដែលអាចបញ្ឈប់កិច្ចផ្សព្វផ្សាយរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេយកតម្រាប់តាមលោកយេស៊ូ ដែលបានតស៊ូធ្វើតាមបំណងប្រាថ្នារបស់ព្រះ ទោះបើមនុស្សជាច្រើនមើលងាយលោកក៏ដោយ។ (អេសា. ៥៣:៣) ពិតមែន ពួកគ្រិស្តសាសនិកខ្លះបាន«ត្រូវព្រួញដួលស្លាប់» គឺបានត្រូវប្រហារជីវិត ដោយសារជំនឿរបស់ខ្លួន។ យ៉ាងណាក៏ដោយ កិច្ចផ្សព្វផ្សាយត្រូវបានបន្តរហូត ហើយចំនួននៃអ្នកផ្សាយរាជាណាចក្ររបស់ព្រះមានកាន់តែច្រើនឡើង។ តាមពិត ជាញឹកញយ ការបៀតបៀនបានជួយបងប្អូនរួមជំនឿឲ្យផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលធម្មតាមិនមានឱកាសឮដំណឹងអំពីរាជាណាចក្រឡើយ។ (សកម្ម. ៨:១, ៤) តើអ្នកបានតស៊ូក្នុងកិច្ចបម្រើផ្សាយដូចសត្វកណ្ដូបទេ ទោះបើគេមិនអើពើឬបៀតបៀនប្រឆាំងក៏ដោយ?—ហេ. ១០:៣៩
«កាន់ខ្ជាប់អ្វីៗដែលល្អ»
១៧. ហេតុអ្វីបានជាជីងចក់អាចដើរលើកន្លែងរលោងៗ?
១៧ ជីងចក់ដ៏តូចមួយមើលទៅដូចជាចេះធ្វើអ្វីមិនស្របច្បាប់ទំនាញផែនដី។ (សូមអាន សុភាសិត ៣០:២៨) តាមពិត ពួកអ្នកវិទ្យាសាស្ត្រកោតស្ងើចនូវរបៀបដែលសត្វតូចនេះអាចឡើងជញ្ជាំងនិងរត់កាត់ពិតានរលោងយ៉ាងប្រញាប់ប្រញាល់ដោយមិនធ្លាក់ចុះ។ តើសត្វជីងចក់ធ្វើដូច្នេះបានយ៉ាងដូចម្ដេច? វាមិនមានជ័រស្អិតម្យ៉ាងទេ តែមានអ្វីដែលដូចជារោមតូចៗរាប់ពាន់ដែលលៀនចេញពីម្រាមជើងនីមួយៗរបស់វា។ រោមនីមួយៗដែលលៀនចេញនោះ បែកជាសរសៃរាប់រយដែលខាងចុងមានរាងមូលដូចថាស។ ទំនាញរវាងសរសៃទាំងនេះ និងអ្វីដែលវាឡើង នោះអាចទ្រទម្ងន់វាយ៉ាងស្រួល សូម្បីតែពេលតោងពីក្រោមកញ្ចក់ក៏ដោយ! អ្នកស្រាវជ្រាវចាប់អារម្មណ៍នឹងសមត្ថភាពរបស់ជីងចក់ណាស់ ហើយពួកគេបានពោលថារបស់ផ្សេងៗដែលបានផលិត ដែលមានលក្ខណៈដូចម្រាមជើងជីងចក់អាចប្រើជាគ្រឿងភ្ជាប់យ៉ាងមាំបាន។
១៨. តើយើងអាចប្រាកដថាយើង«កាន់ខ្ជាប់អ្វីៗដែលល្អ»ជានិច្ចយ៉ាងដូចម្ដេច?
១៨ តើយើងអាចរៀនអ្វីពីសត្វជីងចក់? គម្ពីរដាស់តឿនយើងថា៖ «ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ»។ (រ៉ូម ១២:៩) ឥទ្ធិពលអាក្រក់ដែលមានពេញពិភពលោករបស់សាថានអាចធ្វើឲ្យយើងលែងកាន់ខ្ជាប់តាមគោលការណ៍របស់ព្រះ។ ជាឧទាហរណ៍ ការសេពគប់ជាមួយអស់អ្នកដែលមិនកាន់តាមច្បាប់របស់ព្រះ មិនថានៅសាលារៀន កន្លែងធ្វើការ ឬតាមរយៈការកម្សាន្តណាដែលព្រះមិនពេញចិត្តក៏ដោយ អាចមានឥទ្ធិពលលើការប្ដេជ្ញាចិត្តរបស់យើងក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។ សូមកុំឲ្យនេះកើតឡើងដល់រូបអ្នក! បណ្ដាំរបស់ព្រះព្រមានថា៖ «កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ»។ (សុ. ៣:៧) ផ្ទុយទៅវិញ សូមធ្វើតាមដំបូន្មានដ៏ត្រឹមត្រូវដែលម៉ូសេផ្ដល់ឲ្យរាស្ត្ររបស់ព្រះនាសម័យបុរាណ។ ដំបូន្មាននោះថា៖ «ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្ដិដល់ទ្រង់ ព្រមទាំងនៅជាប់នឹងទ្រង់»។ (ចោទិ. ១០:២០) ដោយនៅជាប់នឹងព្រះយេហូវ៉ា នោះយើងនឹងយកតម្រាប់តាមលោកយេស៊ូ ដែលគេបានសរសេរអំពីលោកថា៖ «អ្នកបានស្រឡាញ់សេចក្ដីសុចរិត ហើយបានស្អប់ការប្រឆាំងច្បាប់»។—ហេ. ១:៩
មេរៀនពីអ្វីដែលព្រះបង្កើត
១៩. (ក) តើគុណសម្បត្ដិមួយណារបស់ព្រះយេហូវ៉ាដែលអ្នកឃើញក្នុងអ្វីដែលលោកបានបង្កើត? (ខ) តើប្រាជ្ញាដែលមកពីព្រះផ្ដល់ប្រយោជន៍ដល់យើងយ៉ាងដូចម្ដេច?
១៩ ដូចយើងបានរៀនរួចទៅហើយ គុណសម្បត្ដិរបស់ព្រះយេហូវ៉ាគឺត្រូវឃើញច្បាស់តាមអ្វីដែលលោកបានបង្កើត ហើយអ្វីៗដែលលោកបានបង្កើតក៏ផ្ដល់មេរៀនដែលមានតម្លៃចំពោះយើងដែរ។ ពេលយើងពិនិត្យពិច័យស្នាដៃរបស់ព្រះយេហូវ៉ាកាន់តែច្រើនឡើង នោះយើងនឹងសុភាសិត ៣:១៣, ១៨ ជាពាក្យពិត ដែលថា៖ «សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ ប្រាជ្ញាជាដើមឈើនៃជីវិត ដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ»។
ស្ញប់ស្ញែងចំពោះប្រាជ្ញារបស់លោកកាន់តែខ្លាំងដែរ។ ការយកចិត្តទុកដាក់នឹងប្រាជ្ញាដែលមកពីព្រះ នោះនឹងនាំឲ្យយើងមានសុភមង្គលច្រើនជាងឥឡូវ ព្រមទាំងទទួលការការពារនាអនាគតផង។ (សាស. ៧:១២) ត្រូវហើយ យើងនឹងឃើញថាពាក្យដែលមានក្នុងតើអ្នកនៅចាំទេ?
តើយើងបានទាញមេរៀនអ្វីពី . . .
• ស្រមោច?
• ទន្សាយថ្ម?
• កណ្ដូប?
• ជីងចក់?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៩]
តើអ្នកឧស្សាហ៍ខ្នះខ្នែងដូចស្រមោចឬទេ?
[រូបភាពនៅទំព័រ២០]
ដោយរស់នៅជាក្រុមដែលមានភាពជិតស្និទ្ធ ទន្សាយថ្មមានសុវត្ថិភាព តើអ្នកធ្វើដូចទន្សាយថ្មឬទេ?
[រូបភាពនៅទំព័រ២១]
ដូចកណ្ដូប អ្នកបម្រើគ្រិស្តសាសនិកមានចិត្តតស៊ូ
[រូបភាពនៅទំព័រ២៣]
ដូចជីងចក់តោងជាប់លើអ្វីដែលវាឡើង នោះពួកគ្រិស្តសាសនិកកាន់ខ្ជាប់នឹងអ្វីៗដែលល្អ
[អ្នកផ្ដល់សិទ្ធិ]
Stockbyte/Getty Images