អ្នកដឹកនាំដ៏សកម្មរបស់យើងនៅសព្វថ្ងៃនេះ
អ្នកដឹកនាំដ៏សកម្មរបស់យើងនៅសព្វថ្ងៃនេះ
«អ្នកនោះចេញទៅយកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក»។—បប. ៦:២
១, ២. (ក) តើគម្ពីរបានពណ៌នាយ៉ាងណាអំពីសកម្មភាពរបស់គ្រិស្តជាស្តេចតាំងពីឆ្នាំ១៩១៤មក? (ខ) តាំងពីគ្រិស្តបានគ្រងរាជ្យ តើលោកបានធ្វើអ្វីខ្លះ?
គ្រិស្តបានគ្រងរាជ្យជាស្តេចនៃរាជាណាចក្រមេស្ស៊ីរបស់ព្រះយេហូវ៉ានៅឆ្នាំ១៩១៤។ តើអ្នកគិតថាលោកកំពុងធ្វើអ្វីឥឡូវនេះ? តើអ្នកនឹកគិតថាលោកជាស្តេចមួយអង្គដែលសញ្ជឹងគិតលើបល្ល័ង្ករបស់លោក ហើយម្ដងម្កាលរំពៃមើលមកផែនដីដើម្បីដឹងថាក្រុមជំនុំរបស់លោកមានដំណើរការយ៉ាងណាឬ? បើមែន គប្បីឲ្យអ្នកផ្លាស់ប្ដូរទស្សនៈរបស់អ្នក ពីព្រោះសៀវភៅទំនុកតម្កើងនិងសៀវភៅការបើកបង្ហាញពណ៌នាអំពីលោកជាស្តេចដ៏ស្វាហាប់មួយដែលជិះសេះចេញទៅ«យកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក» រហូតដល់លោកបាន«ជ័យជំនះ»ជាស្ថាពរ។—បប. ៦:២; ទំនុក. ២:៦-៩; ៤៥:១-៤
២ ក្រោយគ្រិស្តបានគ្រងរាជ្យជាស្តេច សកម្មភាពដំបូងរបស់លោកគឺច្បាំងឈ្នះ«នាគនិងបណ្ដាទេវតារបស់វា»។ ក្នុងនាមជាមហាទេវតាមីកែលដែលមានអំណាចលើទេវតារបស់លោក គ្រិស្តបានបោះទម្លាក់សាថាននិងពួកវិញ្ញាណកំណាចរបស់វាចេញពីស្ថានសួគ៌ដ៏បរិសុទ្ធ ហើយឃុំពួកវាទុកនៅក្បែរៗផែនដី។ (បប. ១២:៧-៩) ក្រោយមក ក្នុងនាមជា«ទូតដែលនាំសេចក្ដីសញ្ញា»ឬអ្នកនាំពាក្យរបស់ព្រះយេហូវ៉ាស្តីអំពីកិច្ចព្រមព្រៀង នោះលោកយេស៊ូបានមកពិនិត្យមើលវិហារក្នុងន័យធៀប ជាមួយបិតារបស់លោក។ (ម៉ាឡ. ៣:១) លោកយេស៊ូបានវិនិច្ឆ័យពិភពគ្រិស្តសាសនា ដែលមានកំហុសខ្លាំងជាងគេនៃ«បាប៊ីឡូនដ៏ខ្លាំងក្លា» ហើយលោកបានរកឃើញថានាងមានទោសដោយសារបានបង្ហូរឈាម និងបានផិតក្បត់ជាមួយរបៀបរបបនយោបាយក្នុងពិភពលោកនេះ។—បប. ១៨:២, ៣, ២៤
គ្រិស្តសម្អាតខ្ញុំបម្រើរបស់លោកនៅផែនដី
៣, ៤. (ក) ក្នុងនាមជា«ទូត»របស់ព្រះយេហូវ៉ា តើគ្រិស្តបានសម្រេចកិច្ចការអ្វី? (ខ) តើការពិនិត្យមើលវិហារក្នុងន័យធៀបបានបង្ហាញឲ្យឃើញអ្វី? ហើយក្នុងនាមជាប្រមុខក្រុមជំនុំ តើលោកយេស៊ូបានតែងតាំងអ្នកណា?
៣ ការពិនិត្យមើលរបស់ព្រះយេហូវ៉ានិង«ទូត»របស់លោក ក៏បានបង្ហាញឲ្យឃើញថា នៅក្នុងទីធ្លានៅលើផែនដីនៃវិហារនោះក្នុងន័យធៀប មានគ្រិស្តសាសនិកពិតមួយក្រុមដែលមិនមែនជាផ្នែកមួយនៃពិភពគ្រិស្តសាសនាទេ។ ក៏ប៉ុន្តែ សូម្បីតែគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងនេះឬ«ពួកកូនចៅលេវី»ក៏ត្រូវការសម្អាតដែរ គឺដូចម៉ាឡាគីដែលជាអ្នកប្រកាសទំនាយបានទាយទុកថា៖ «ទ្រង់[ព្រះយេហូវ៉ា]នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់។ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ាដោយសេចក្ដីសុម៉ាឡ. ៣:៣) ព្រះយេហូវ៉ាបានប្រើគ្រិស្តយេស៊ូដែលជា«ទូតដែលនាំសេចក្ដីសញ្ញា»ឲ្យសម្អាតពួកអ្នកដែលព្រះបានរើសតាំង។
ចរិត»។ (៤ ក៏ប៉ុន្តែ គ្រិស្តបានឃើញថាគ្រិស្តសាសនិកដ៏ស្មោះត្រង់ដែលបានត្រូវរើសតាំងទាំងនេះកំពុងខំប្រឹងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់បងប្អូនរួមជំនឿ។ ចាប់តាំងពីឆ្នាំ១៨៧៩មក ទោះជាកាលៈទេសៈល្អឬពិបាកក្ដី ពួកគេខំបោះពុម្ពផ្សាយសេចក្ដីពិតក្នុងគម្ពីរស្តីអំពីរាជាណាចក្រព្រះក្នុងទំព័រទស្សនាវដ្ដីនេះ។ លោកយេស៊ូបានទាយថា ពេលលោក«មកដល់»ដើម្បីពិនិត្យមើលពួកខ្ញុំបម្រើរបស់លោកក្នុងអំឡុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ» លោកនឹងឃើញថាខ្ញុំបម្រើម្នាក់កំពុងឲ្យ«អាហារពួកគេបរិភោគតាមត្រូវពេល»។ លោកនឹងប្រកាសថាខ្ញុំបម្រើនោះមានសុភមង្គល ហើយនឹង«តែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក»នៅផែនដី។ (ម៉ាថ. ២៤:៣, ៤៥-៤៧) ក្នុងនាមជាប្រមុខក្រុមជំនុំគ្រិស្តសាសនិក គ្រិស្តបានប្រើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ ហើយចេះពិចារណា»នេះឲ្យគ្រប់គ្រងអ្វីៗទាំងអស់នៅផែនដីដែលទាក់ទងនឹងរាជាណាចក្រព្រះ។ លោកបានផ្ដល់ការណែនាំដល់«ខ្ញុំបម្រើឯទៀត»ដែលបានត្រូវរើសតាំង និងពួក«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគេ តាមរយៈគណៈអភិបាល។—យ៉ូន. ១០:១៦
ការច្រូតកាត់នៅផែនដី
៥. តាមរយៈការឃើញក្នុងគំនិត តើសាវ័កយ៉ូហានបានឃើញស្តេចមេស្ស៊ីធ្វើអ្វី?
៥ សាវ័កយ៉ូហានបានឃើញក្នុងគំនិតនូវអ្វីមួយដែលស្តេចមេស្ស៊ីនឹងធ្វើនៅ«ថ្ងៃរបស់លោកម្ចាស់» បន្ទាប់ពីលោកបានគ្រងរាជ្យនៅឆ្នាំ១៩១៤។ យ៉ូហានបានសរសេរថា៖ «មើល! ខ្ញុំឃើញពពកសមួយ ហើយនៅលើពពកនោះមានអ្នកអង្គុយដែលមើលទៅដូចជាកូនមនុស្ស ហើយលោកមានមកុដមាសលើក្បាលនិងកាន់កណ្ដៀវមុតមួយនៅដៃ»។ (បប. ១:១០; ១៤:១៤) យ៉ូហានបានឮទេវតាមួយរបស់ព្រះយេហូវ៉ា ប្រាប់អ្នកច្រូតកាត់នេះដែលកាន់កណ្ដៀវឲ្យលូកដៃទៅច្រូត ពីព្រោះ«ចម្រូតនៅផែនដីគឺទុំអស់ហើយ»។—បប. ១៤:១៥, ១៦
៦. តើលោកយេស៊ូបានមានប្រសាសន៍ថានឹងមានអ្វីកើតឡើងអស់មួយរយៈពេល?
៦ «ចម្រូតនៅផែនដី»រំលឹកយើងអំពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីស្រូវសាលីនិងស្រងែ។ លោកយេស៊ូបានប្រដូចខ្លួនលោកទៅនឹងបុរសម្នាក់ដែលបានសាបព្រោះគ្រាប់ស្រូវសាលីនៅលើដីរបស់គាត់ ដោយមានបំណងច្រូតស្រូវសាលីដ៏ល្អដែលតំណាង«កូននៃរាជាណាចក្រ» ពោលគឺគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដើម្បីគ្រប់គ្រងជាមួយលោកក្នុងរាជាណាចក្ររបស់លោក។ ប៉ុន្តែនៅយប់មួយ សត្រូវម្នាក់ដែលជា«មេកំណាច»បានសាបព្រោះស្រងែដែលជា«កូនរបស់មេកំណាច»នៅលើដីនោះ។ អ្នកសាបព្រោះបានណែនាំខ្ញុំបម្រើរបស់លោកឲ្យទុកស្រូវសាលីនិងស្រងែដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ ពោលគឺ«ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ នៅពេលនោះ លោកនឹងចាត់បណ្ដាទេវតារបស់លោកឲ្យញែកស្រូវសាលីចេញពីស្រងែ។—ម៉ាថ. ១៣:២៤-៣០, ៣៦-៤១
៧. ស្តីអំពី«ចម្រូតនៅផែនដី» តើគ្រិស្តកំពុងធ្វើកិច្ចការនេះយ៉ាងដូចម្ដេច?
៧ លោកយេស៊ូកំពុងច្រូតកាត់នៅទូទាំងពិភពលោក ហើយនេះសម្រេចអ្វីដែលយ៉ូហានបានឃើញក្នុងគំនិត។ «ចម្រូតនៅផែនដី»បានចាប់ផ្ដើមដោយប្រមូលពួកអ្នកដែលនៅសល់ពីពួក១៤៤.០០០នាក់ ដែលជា«កូននៃរាជាណាចក្រ»និងជា«ស្រូវសាលី»នៃបប. ៧:៩, ១០; ដាន. ៧:១៣, ១៤, ១៨
ឧទាហរណ៍របស់លោក។ ភាពខុសគ្នារវាងគ្រិស្តសាសនិកពិតនិងមិនពិតបានឃើញកាន់តែច្បាស់ក្រោយពីសង្គ្រាមលោកលើកទី១ ហើយនេះបានជួយឲ្យមានការប្រមូលពួកចៀមឯទៀត ដែលជាផ្នែកទី២នៃ«ចម្រូតនៅផែនដី»។ ពួកគេមិនមែនជា«កូននៃរាជាណាចក្រ»ទេ តែជា«មនុស្សមួយក្រុមធំ»ដែលស្ម័គ្រចិត្តធ្វើជាបណ្ដារាស្ត្រនៃរាជាណាចក្រនោះ។ ពួកគេជាចម្រូតពីចំណោម«បណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា»។ ពួកគេចុះចូលនឹងរាជាណាចក្រមេស្ស៊ីដែលមានគ្រិស្តយេស៊ូនិង«ពួកបរិសុទ្ធ»១៤៤.០០០នាក់ ដែលនឹងគ្រប់គ្រងជាមួយលោកក្នុងរដ្ឋាភិបាលនោះដែលនៅស្ថានសួគ៌។—គ្រិស្តដឹកនាំក្រុមជំនុំ
៨, ៩. (ក) តើអ្វីបង្ហាញថាគ្រិស្តសង្កេតមើលមិនត្រឹមតែការប្រព្រឹត្តរបស់ក្រុមជំនុំនីមួយៗប៉ុណ្ណោះទេ តែលោកក៏សង្កេតមើលរបៀបរស់នៅរបស់សមាជិកម្នាក់ៗនៃក្រុមជំនុំដែរ? (ខ) ដូចបានបង្ហាញនៅទំព័រ២៩ តើយើងគួរជៀសចេញពីអ្វីខ្លះដែលជា«សេចក្ដីជ្រាលជ្រៅរបស់សាថាន»?
៨ យើងបានរៀនពីអត្ថបទមុនថា នៅសតវត្សរ៍ទី១ គ.ស. គ្រិស្តបានពិនិត្យមើលយ៉ាងដិតដល់នូវស្ថានភាពនៃការគោរពប្រណិប័តន៍ព្រះរបស់ក្រុមជំនុំនីមួយៗ។ នៅសម័យយើង ក្នុងនាមជាស្តេចដែលកំពុងគ្រងរាជ្យដែលមាន«គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី» គ្រិស្តដែលជាអ្នកនាំមុខរបស់យើង ដឹកនាំយ៉ាងសកម្មនូវក្រុមជំនុំនៅទូទាំងពិភពលោកនិងអ្នកត្រួតពិនិត្យនៅក្នុងក្រុមជំនុំទាំងនោះ។ (ម៉ាថ. ២៨:១៨; កូឡ. ១:១៨) ព្រះយេហូវ៉ាបាន«តែងតាំងលោកជាប្រមុខនៃអ្វីៗទាំងអស់ដើម្បីក្រុមជំនុំ»នៃពួកអ្នកដែលបានត្រូវរើសតាំង។ (អេភ. ១:២២) ហេតុនេះ លោកដឹងអ្វីៗទាំងអស់ដែលកើតឡើងក្នុងក្រុមជំនុំនីមួយៗក្នុងចំណោមក្រុមជំនុំជាង១០០.០០០នៃសាក្សីព្រះយេហូវ៉ា។
៩ លោកយេស៊ូបានផ្ញើសារនេះទៅក្រុមជំនុំធាទេរ៉ានៅសម័យបុរាណថា៖ «បុត្រព្រះដែលមានភ្នែកដូចអណ្ដាតភ្លើង . . . មានប្រសាសន៍ដូចតទៅនេះថា៖ ‹ខ្ញុំស្គាល់ការប្រព្រឹត្ត . . . របស់អ្នក›»។ (បប. ២:១៨, ១៩) លោកបានស្តីបន្ទោសសមាជិកក្រុមជំនុំនោះដោយសារពួកគេមានរបៀបរស់នៅដែលប្រាសចាកសីលធម៌និងដែលធ្វើតាមបំណងចិត្តរបស់ខ្លួន ដោយប្រាប់ពួកគេថា៖ «ខ្ញុំជាអ្នកដែលស្ទង់មើលចិត្តនិងថ្លើម ក៏សងដល់អ្នករាល់គ្នាតាមការប្រព្រឹត្តរៀងៗខ្លួន»។ (បប. ២:២៣) ពាក្យនោះបង្ហាញថាគ្រិស្តសង្កេតមើលមិនត្រឹមតែការប្រព្រឹត្តរបស់ក្រុមជំនុំនីមួយៗប៉ុណ្ណោះទេ តែលោកក៏សង្កេតមើលរបៀបរស់នៅរបស់សមាជិកម្នាក់ៗនៃក្រុមជំនុំដែរ។ លោកយេស៊ូបានសរសើរគ្រិស្តសាសនិកនៅក្រុងធាទេរ៉ាដែល«មិនដឹងសោះអំពីអ្វីដែលគេហៅថា‹សេចក្ដីជ្រាលជ្រៅរបស់សាថាន›»។ (បប. ២:២៤) សព្វថ្ងៃនេះ ដូចគ្នាដែរ លោកពេញចិត្តមនុស្សវ័យក្មេងឬចាស់ដែលមិនពិនិត្យមើល«សេចក្ដីជ្រាលជ្រៅរបស់សាថាន»តាមរយៈអ៊ីនធឺណិតឬហ្គេមវីដេអូដែលមានអំពើហិង្សា ឬបណ្ដោយខ្លួនតាមការគិតឃើញថាខ្លួនអាចធ្វើអ្វីៗតាមចិត្ត។ លោកពិតជាសប្បាយចិត្តណាស់! ដោយសង្កេតឃើញការព្យាយាមនិងការលះបង់ប្រយោជន៍របស់គ្រិស្តសាសនិកជាច្រើនសព្វថ្ងៃនេះ ដែលខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើតាមការដឹកនាំរបស់លោកក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។
១០. តើការណែនាំរបស់គ្រិស្តចំពោះពួកអ្នកចាស់ទុំក្នុងក្រុមជំនុំបានត្រូវពណ៌នាយ៉ាងណា? ប៉ុន្តែ តើពួកគេត្រូវទទួលស្គាល់របៀបរៀបចំមួយណា?
១០ គ្រិស្តត្រួតពិនិត្យក្រុមជំនុំរបស់លោកនៅផែនដីដោយសេចក្ដីស្រឡាញ់ តាមរយៈពួកអ្នកចាស់ទុំដែលបានត្រូវតែងតាំង។ (អេភ. ៤:៨, ១១, ១២) នៅសតវត្សរ៍ទី១ អ្នកត្រួតពិនិត្យទាំងអស់គឺជាបុរសដែលព្រះបានរើសតាំងដោយសកម្មពលរបស់លោក។ សៀវភៅការបើកបង្ហាញបានពណ៌នាអំពីពួកគេថាជាផ្កាយនៅក្នុងដៃស្ដាំរបស់គ្រិស្ត។ (បប. ១:១៦, ២០) សព្វថ្ងៃ ពួកអ្នកចាស់ទុំភាគច្រើនក្នុងក្រុមជំនុំគឺជាចៀមឯទៀត។ ពួកគេបានត្រូវតែងតាំងក្រោយពីបានអធិដ្ឋាន និងក្រោមការណែនាំរបស់សកម្មពលបរិសុទ្ធ ដូច្នេះយើងអាចចាត់ទុកថាពួកគេក៏ស្ថិតនៅក្រោមការដឹកនាំរបស់គ្រិស្តឬក្នុងដៃស្ដាំរបស់លោកដែរ។ (សកម្ម. ២០:២៨) ក៏ប៉ុន្តែ ពួកគេទទួលស្គាល់ថាគ្រិស្តកំពុងប្រើបុរសគ្រិស្តសាសនិកមួយក្រុមតូចដែលបានត្រូវរើសតាំង ឲ្យធ្វើជាគណៈអភិបាលដើម្បីដឹកនាំនិងណែនាំពួកអ្នកកាន់តាមរបស់លោកនៅផែនដី។—សូមអាន សកម្មភាព ១៥:៦, ២៨-៣០
«លោកម្ចាស់យេស៊ូ សូមអញ្ជើញមក»
១១. ហេតុអ្វីយើងទន្ទឹងរង់ចាំអ្នកដឹកនាំរបស់យើងមកដល់យ៉ាងឆាប់?
១១ ក្នុងការបើកបង្ហាញដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិត លោកយេស៊ូបានមានប្រសាសន៍បីបួនដងថា លោកនឹងមកយ៉ាងឆាប់។ (បប. ២:១៦; ៣:១១; ២២:៧, ២០) ប្រាកដហើយ លោកសំដៅទៅការមករបស់លោកដើម្បីវិនិច្ឆ័យទោសបា ប៊ីឡូនដ៏ខ្លាំងក្លា និងផ្នែកឯទៀតទាំងអស់របស់របៀបរបបពិភពលោកដ៏អាក្រក់របស់សាថាន។ (២ថែ. ១:៧, ៨) ដោយមានចិត្តចង់ឃើញយ៉ាងខ្លាំងនូវការសម្រេចនៃព្រឹត្ដិការណ៍ទាំងអស់ដ៏អស្ចារ្យដែលបានទាយទុក សាវ័កយ៉ូហានដែលមានវ័យចាស់បានឧទានថា៖ «អាមេន! លោកម្ចាស់យេស៊ូ សូមអញ្ជើញមក»។ យើងដែលរស់នៅគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ ក៏ទន្ទឹងរង់ចាំពេលអ្នកដឹកនាំនិងជាស្តេចរបស់យើង គឺលោកយេស៊ូនឹងមកក្នុងឋានៈជាអ្នកគ្រប់គ្រងនៃរាជាណាចក្រព្រះ ក្នុងបំណងធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ ហើយបង្ហាញថាបិតារបស់លោកមានសិទ្ធិគ្រប់គ្រង។
១២. តើលោកយេស៊ូនឹងបង្ហើយកិច្ចការណា មុនខ្យល់ដែលនាំឲ្យអន្តរាយបានត្រូវលែង?
១២ សមាជិកចុងក្រោយរបស់អ៊ីស្រាអែលនៃព្រះដែលមានចំនួន១៤៤.០០០នាក់នឹងត្រូវបោះត្រា មុនលោកយេស៊ូបំផ្លាញចោលអង្គការទាំងអស់របស់សាថាននៅផែនដី។ គម្ពីរចែងយ៉ាងច្បាស់ថាខ្យល់ដែលនាំឲ្យរបៀបរបបរបស់សាថានត្រូវអន្តរាយ នឹងមិនត្រូវលែង មុនការបោះត្រានៃពួក១៤៤.០០០នាក់បានត្រូវបង្ហើយឡើយ។—បប. ៧:១-៤
១៣. តើគ្រិស្តនឹងបង្ហាញឲ្យឃើញយ៉ាងដូចម្ដេចនូវវត្តមានរបស់លោកក្នុងអំឡុងដំណាក់កាលដំបូងនៃ«គ្រាទុក្ខវេទនាជាខ្លាំង»?
១៣ បណ្ដាជនភាគច្រើននៅផែនដីមិនបានកត់សម្គាល់«វត្តមាន»របស់គ្រិស្តដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩១៤មកទេ។ (២ពេ. ៣:៣, ៤) ទោះជាយ៉ាងនេះក្ដី នៅពេលឆាប់ៗខាងមុខនេះ លោកនឹងបង្ហាញឲ្យឃើញអំពីវត្តមានរបស់លោកដោយអនុវត្តការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាលើផ្នែកផ្សេងៗនៃរបៀបរបបរបស់សាថាន។ ការបំផ្លាញចោលនូវ«បុរសប្រឆាំងច្បាប់» ពោលគឺបព្វជិតនៃពិភពគ្រិស្តសាសនា នឹងជាពេលដែល«វត្តមានរបស់លោកត្រូវបង្ហាញឲ្យឃើញ»ច្បាស់។ (សូមអាន ថែស្សាឡូនិចទី២ ២:៣, ៨) នេះនឹងផ្ដល់ទីសំអាងជាក់ស្តែងថា គ្រិស្តកំពុងមានសកម្មភាពជាអ្នកវិនិច្ឆ័យដែលព្រះយេហូវ៉ាបានតែងតាំង។ (សូមអាន ធីម៉ូថេទី២ ៤:១) ការធ្វើឲ្យវិនាសសាបសូន្យនូវពិភពគ្រិស្តសាសនាដែលជាផ្នែកដែលមានកំហុសខ្លាំងជាងគេនៃបាប៊ីឡូនដ៏ខ្លាំងក្លា នឹងជាការចាប់ផ្ដើមនៃការបំផ្លាញចោលទាំងស្រុងនូវចក្រភពសាសនាមិនពិតទូទៅ។ ព្រះយេហូវ៉ានឹងបណ្ដាលចិត្តពួកអ្នកដឹកនាំនយោបាយឲ្យបំផ្លាញចោលស្ត្រីពេស្យានេះ។ (បប. ១៧:១៥-១៨) នោះជាដំណាក់កាលដំបូងនៃ«គ្រាទុក្ខវេទនាជាខ្លាំង»។—ម៉ាថ. ២៤:២១
១៤. (ក) ហេតុអ្វីដំណាក់កាលដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងនឹងត្រូវកាត់បន្ថយ? (ខ) តើ«សញ្ញាសម្គាល់របស់កូនមនុស្ស»នឹងមានន័យអ្វីចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា?
១៤ លោកយេស៊ូបានមានប្រសាសន៍ថា គ្រាទុក្ខវេទនានោះនឹងត្រូវកាត់បន្ថយ«ដោយសារពួកអ្នករើសតាំង» ពោលគឺគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌។ (ម៉ាថ. ២៤:២២) ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យការបំផ្លាញចោលសាសនាមិនពិត ធ្វើឲ្យពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងនិងពួកចៀមឯទៀតដែលជាគូកនរបស់ពួកគេវិនាសសាបសូន្យឡើយ។ លោកយេស៊ូបន្ថែមថា៖ «បន្ទាប់ពីទុក្ខវេទនានៅគ្រានោះ»នឹងមានសញ្ញាសម្គាល់នៅលើថ្ងៃ លោកខែ និងផ្កាយ «រួចមកសញ្ញាសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ»។ នេះនឹងបណ្ដាលឲ្យប្រជាជាតិនានា«គក់ទ្រូងដោយមានក្ដីទុក្ខព្រួយ»។ ប៉ុន្តែពួកអ្នកដែលបានត្រូវរើសតាំងដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ និងគូកនរបស់ពួកគេដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី គឺមិនដូច្នោះទេ។ ពួកគេនឹង‹ឈរត្រង់ខ្លួន ហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់ពួកគេគឺជិតដល់ហើយ›។—ម៉ាថ. ២៤:២៩, ៣០; លូក. ២១:២៥-២៨
១៥. តើគ្រិស្តនឹងធ្វើអ្វីខ្លះពេលលោកមកដល់?
១៥ មុនបង្ហើយជ័យជម្នះរបស់លោក កូនមនុស្សមកតាមវិធីមួយទៀត។ លោកយេស៊ូបានទាយថា៖ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក ហើយប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នា ដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ។ ម៉ាថ. ២៥:៣១-៣៣) នេះសំដៅទៅលើការមកដល់របស់គ្រិស្តជាអ្នកវិនិច្ឆ័យដើម្បីញែក«ប្រជាជាតិទាំងឡាយ»ចេញជាពីរក្រុម ពោលគឺ«ចៀម»ដែលជាពួកអ្នកដែលបានគាំទ្របងប្អូនរបស់គ្រិស្តយ៉ាងសកម្ម (បងប្អូនគ្រិស្តជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលនៅផែនដី) និង«ពពែ»ដែលជាពួកអ្នកដែល«មិនស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង»។ (២ថែ. ១:៧, ៨) ចៀមដែលបានត្រូវពណ៌នាថាជា«មនុស្សសុចរិត»នឹងទទួល«ជីវិតដែលគ្មានទីបញ្ចប់»នៅផែនដី តែពពែ«នឹងទទួលសេចក្ដីស្លាប់ជារៀងរហូត»។—ម៉ាថ. ២៥:៣៤, ៤០, ៤១, ៤៥, ៤៦
លោកនឹងដាក់ចៀមនៅខាងស្ដាំដៃ តែពពែនៅខាងឆ្វេងដៃ»។ (លោកយេស៊ូបង្ហើយជ័យជម្នះរបស់លោក
១៦. តើគ្រិស្តដែលជាអ្នកដឹកនាំរបស់យើងនឹងបង្ហើយជ័យជម្នះរបស់លោកយ៉ាងដូចម្ដេច?
១៦ ដោយមានអ្នកគ្រប់គ្រងជាស្តេចនិងជាសង្ឃរបស់លោកបានត្រូវបោះត្រាគ្រប់ចំនួន ហើយចៀមបានត្រូវសម្គាល់ ថែមទាំងបានត្រូវដាក់នៅខាងស្ដាំដៃរបស់លោកដើម្បីទទួលសេចក្ដីសង្គ្រោះ នោះគ្រិស្តអាច«បង្ហើយជ័យជម្នះរបស់លោក»។ (បប. ៥:៩, ១០; ៦:២) ដោយសារលោកជាប្រមុខនៃកងទ័ពទេវតាដ៏ខ្លាំងក្លា ហើយពិតជាប្រមុខនៃបងប្អូនរបស់លោកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះលោកនឹងបំផ្លាញចោលរបៀបរបបនយោបាយ យោធានិងពាណិជ្ជកម្មទាំងអស់របស់សាថាននៅផែនដី។ (បប. ២:២៦, ២៧; ១៩:១១-២១) គ្រិស្តនឹងបង្ហើយជ័យជម្នះរបស់លោក ពេលលោកបំផ្លាញចោលរបៀបរបបដ៏អាក្រក់របស់សាថាន។ ក្រោយមក លោកនឹងបោះសាថាននិងពួកវិញ្ញាណកំណាចទៅក្នុងទីជ្រៅបំផុតសម្រាប់ពេលមួយពាន់ឆ្នាំ។—បប. ២០:១-៣
១៧. ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត តើលោកនឹងនាំពួកចៀមឯទៀតឲ្យទទួលអ្វី? តើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វី?
១៧ ដោយនិយាយអំពី«មនុស្សមួយក្រុមធំ»នៃពួកចៀមឯទៀតដែលនឹងរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង សាវ័កយ៉ូហានបានទាយថា«កូនចៀមដែលនៅក្បែរបល្ល័ង្កនឹងឃ្វាលពួកគេ ហើយនាំទៅឯរន្ធទឹកដែលផ្ដល់ជីវិត»។ (បប. ៧:៩, ១៧) ត្រូវហើយ ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក គ្រិស្តនឹងបន្តដឹកនាំចៀមឯទៀតដែលពិតជាស្ដាប់សំឡេងរបស់លោក ហើយណែនាំពួកគេឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។ (សូមអាន យ៉ូហាន ១០:១៦, ២៦-២៨) នៅពេលឥឡូវនេះនិងរហូតដល់ពិភពលោកថ្មីដែលព្រះយេហូវ៉ាបានសន្យា សូមឲ្យយើងប្ដេជ្ញាចិត្តកាន់តាមអ្នកដឹកនាំរបស់យើងដោយចិត្តស្មោះ!
ការពិនិត្យមើលសាឡើងវិញ
• តើលោកយេស៊ូបានធ្វើអ្វីខ្លះបន្ទាប់ពីបានគ្រងរាជ្យ?
• តើគ្រិស្តកំពុងប្រើអ្នកណាដើម្បីដឹកនាំក្រុមជំនុំ?
• តើគ្រិស្តដែលជាអ្នកដឹកនាំយើងនឹងមកដើម្បីធ្វើអ្វីខ្លះ?
• ក្នុងពិភពលោកថ្មី តើគ្រិស្តនឹងបន្តដឹកនាំយើងឲ្យទទួលអ្វី?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ៣២]
ការបំផ្លាញចោលរបៀបរបបដ៏អាក្រក់របស់សាថាននឹងបង្ហាញឲ្យឃើញច្បាស់នូវវត្តមានរបស់គ្រិស្ត