«កាក់តូចពីរ»
ថតចម្លង៖
១. កាក់តូចពីរ
ជាអ្វីនាងអាចឲ្យបាន
ក្នុងវិហារ
អ្នកឯទៀតកំពុងឲ្យអំណោយយ៉ាងច្រើន
ក្នុងចំណោមគេ
អំណោយនាងមានតម្លៃទេ?
តើយេហូវ៉ានឹងឃើញ
កាក់តូចពីរដែលនាងកាន់ក្នុងដៃ?
(បន្ទរ)
មិនថាតិចយ៉ាងណា
សូមចាំជានិច្ចថា
បិតាតែងឃើញអ្វីអ្នកជូនលោក
អ្នកនឹងយល់ពីតម្លៃ
ហើយមិនមានចិត្តសង្ស័យ
បើស្គាល់ពីជម្រៅចិត្តបិតា
កាក់តូចពីរ
២. នាងនឹកចាំទេ
អ្វីទាំងអស់ធ្លាប់ជូនពីមុន
ពេលជីវិតសុខស្រួល
ហើយនាងអាចជូនឲ្យបានច្រើនជាងឥឡូវ
កាលនាងដាក់កាក់ចូល
មិនទាំងឮកាក់ធ្លាក់ក្នុងថូ
តែចំពោះយេហូវ៉ា
សំឡេងកាក់តូចនេះលាន់ឮរំពង
(បន្ទរ)
មិនថាតិចយ៉ាងណា
សូមចាំជានិច្ចថា
បិតាតែងឃើញអ្វីអ្នកជូនលោក
អ្នកនឹងយល់ពីតម្លៃ
ហើយមិនមានចិត្តសង្ស័យ
បើស្គាល់ពីជម្រៅចិត្តបិតា
កាក់តូចពីរ
(បន្ថែម)
ព្រះស្គាល់គំនិតយើង និងបំណងចិន្ដា
លោកដឹងច្បាស់ថា យើងជាមនុស្សបែបណា
និងអាចធ្វើបានប៉ុណ្ណា
(បន្ទរ)
មិនថាតិចយ៉ាងណា
សូមចាំជានិច្ចថា
បិតាតែងឃើញអ្វីអ្នកជូនលោក
អ្នកនឹងយល់ពីតម្លៃ
ហើយមិនមានចិត្តសង្ស័យ
បើស្គាល់ពីជម្រៅចិត្តបិតា
កាក់តូចពីរ
តើអ្នកស្គាល់ជម្រៅចិត្តបិតា?