ចូរមានកម្លាំងនិងចិត្តក្លាហាន
ថតចម្លង:
១. មេឃមិនទាន់ភ្លឺ
នាងចាប់ធ្វើការ
នាងក៏អធិដ្ឋានឲ្យ
កូននាងនៅសាលា
និងបងប្អូនយើងថា៖
«បិតាជួយយើងឲ្យស្មោះត្រង់»
ពេលមានអម្រែកធ្ងន់លើស្មា
នាងមិនដែលអស់សង្ឃឹមឡើយណា៎
នាងសប្បុរសជានិច្ច
ចម្រៀងនេះ នាងចាំក្នុងចិត្តឥតភ្លេច
(បន្ទរ)
‹អ្នកនឹងមាំខ្លាំងក្លា
កុំព្រួយឡើយខ្ញុំជួយ
ខ្ញុំនឹងនៅជាមួយ
ខ្ញុំជាអ្នកជំនួយ›
ចូរក្លាហានហើយខ្លាំងក្លា
បទនាងចាំក្នុងចិន្ដា
‹លោកធ្វើឲ្យអ្នកមាំមួន
លោកធ្វើឲ្យអ្នកខ្លាំងក្លា›។
(បន្ថែម)
ដល់ពេលនាងទៅធ្វើការ
ខំចិញ្ចឹមគ្រួសារ
ចៃដន្យនាងមិនបានរំពឹង
បានជួបសម្លាញ់មិត្ត
ពួកគេស្រឡាញ់នាងពិត
នាងបានធូរប្រាណសុខសាន្តចិត្ត។
២. នាងមិនរួញរា
តែងមានកម្លាំង
ដូចឥន្ទ្រីលើមេឃា
នាងមិនដែលទំនេរ
គ្មានពេលបង្ហើយការទេ
ចិត្តនាងជញ្ជឹង ពឹងព្រះឥតរេ
ទោះបីហត់ចុករួយជើងដៃ
នាងខំប្រឹងប្រែងអស់ពីកម្លាំង
បទនេះនាងចាំឥតភ្លេច
ព្រោះធ្វើឲ្យនាងមានកម្លាំងជានិច្ច:
(បន្ទរ)
‹អ្នកនឹងមាំខ្លាំងក្លា
កុំព្រួយឡើយខ្ញុំជួយ
ខ្ញុំនឹងនៅជាមួយ
ខ្ញុំជាអ្នកជំនួយ›
ចូរក្លាហានហើយខ្លាំងក្លា
បទនាងចាំក្នុងចិន្ដា
‹លោកធ្វើឲ្យអ្នកមាំមួន
លោកធ្វើឲ្យអ្នកខ្លាំងក្លា›
‹លោកធ្វើឲ្យអ្នកមាំមួន
លោកធ្វើឲ្យអ្នកខ្លាំងក្លា›៕