អេសធើរមានចិត្តក្លាហាន
ថតចម្លង៖
១. ពេលដែលនាងអេសធើរនៅក្មេង
នាងជាក្មេងស្រីធម្មតា
នាងរស់នៅជាមួយម៉ាដេកាយ
ហើយរៀនពីយេហូវ៉ា
ក្រោយមកស្ដេចជ្រើសរើសនាង
ឲ្យទៅជាភរិយាលោក
នាងស្ដាប់តាមនិងមានចិត្តក្លាហាន
នេះបង្រៀនខ្ញុំថា៖
(បន្ទរ)
ខ្ញុំចង់តាមគំរូអេសធើរ
នាងមិនចេះខ្លាចនិងក្លាហាន
នាងភក្ដីនឹងព្រះយេហូវ៉ា
ខ្ញុំចង់ធ្វើដូចនាងដែរ
ខ្ញុំចង់តាមគំរូអេសធើរ
ព្រោះនាងតែងស្ដាប់ហើយធ្វើតាម
ខ្ញុំចង់ធ្វើដូចនាងដែរ
ព្រោះអេសធើរ នាងក្លាហាន
២. ប្ដីរបស់អេសធើរជាស្ដេច
គាត់មិនបម្រើព្រះទេ
តែនាងតែងតែគោរពគាត់
នេះល្អប្រសើរបវរ
ថ្ងៃមួយគេស្នើសុំនាង
ឲ្យរារាំងគម្រោងអាក្រក់
នាងស្ដាប់តាមនិងមានចិត្តក្លាហាន
នេះបង្រៀនខ្ញុំថា៖
(បន្ទរ)
ខ្ញុំចង់តាមគំរូអេសធើរ
នាងមិនចេះខ្លាចនិងក្លាហាន
នាងភក្ដីនឹងព្រះយេហូវ៉ា
ខ្ញុំចង់ធ្វើដូចនាងដែរ
ខ្ញុំចង់តាមគំរូអេសធើរ
ព្រោះនាងតែងស្ដាប់ហើយធ្វើតាម
ខ្ញុំចង់ធ្វើដូចនាងដែរ
ព្រោះអេសធើរ នាងក្លាហាន៕