ចម្រៀងលេខ១០០
ចូរទទួលអ្នកឯទៀតដោយរាក់ទាក់
(សកម្មភាព ១៧:៧)
-
១. ព្រះយេហូវ៉ាស្វាគមន៍ទទួលមនុស្សា
លោកស្រឡាញ់ជនគ្រប់រូបឥតរើសមុខឡើយណា៎
លោកឲ្យថ្ងៃហើយនិងភ្លៀង
ដល់យើងរាល់គ្នាឥតល្អៀង
លោកផ្ដល់អាហារឲ្យចិត្តយើងត្រេកអរ
ពេលណាយើងជួយអស់អ្នកដែលទន់ទាបក្រីក្រ
យើងធ្វើតាមគំរូព្រះដូចជាកូនដ៏ល្អ
ព្រះនឹងសងយើងជាទ្វេ
បើយើងចិត្តល្អនឹងគេ
ហើយមានចិត្តសប្បុរសដ៏ស្មោះសរ។
-
២. យើងមិនដឹងថានឹងមានផលល្អយ៉ាងណាឡើយ
ពេលដែលយើងជួយបងប្អូនខ្វះខាតឲ្យបានស្បើយ
យើងស្គាល់ពួកគាត់មិនជាក់
តែយើងមានចិត្តរាក់ទាក់
ជួយថែរក្សាពួកគាត់តាមត្រូវការ
ដូចលីឌាយើងក៏ពោលថា៖ ‹សូមមកផ្ទះខ្ញុំ›
ពេលដែលមកនៅផ្ទះយើងពួកគាត់បានសុខដុម
បិតាយើងដឹងទាំងអស់
អ្នកដែលរាក់ទាក់ដោយស្មោះ
ហើយតាមគំរូលោកដោយចិត្តមេត្តា៕
(សូមពិនិត្យបន្ថែម សកម្ម. ១៦:១៤, ១៥; រ៉ូម ១២:១៣; ១ធី. ៣:២; ហេ. ១៣:២; ១ពេ. ៤:៩)