លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣២

ចូរមកខាងព្រះយេហូវ៉ា!

ចូរមកខាងព្រះយេហូវ៉ា!

(​ដំណើរ​ចាក​ចេញ ៣២:២៦​)

  1. ១. មុន​យើង​ធ្លាប់​មាន​ក្ដី​សុញ​សាញ​ក្នុង​ចិន្ដា

    ដោយ​សារ​ក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា

    តែ​ចិត្ត​យើង​បាន​ត្រេក​អរ​ឥត​ឧបមា

    ពេល​ដែល​ឮ​ពី​រាជ្យ​នៃ​ព្រះ។

    (បន្ទរ)

    មក​ខាង​ព្រះ​យេហូវ៉ា​ហើយ​រីក​រាយ​ចិន្ដា

    លោក​តែង​តែ​ការ​ពារ​យើង​រហូត​មួយ​ជីវ៉ា

    ផ្សព្វ​ផ្សាយ​ឲ្យ​ឮ​សារ​ពី​អនាគត​សុខ​សាន្ត

    រាជ្យ​ព្រះ​ក្រោម​លោក​យេស៊ូ​នឹង​គ្មាន​អវសាន។

  2. ២. យើង​ព្រម​ចិត្ត​គ្នា​នៅ​ខាង​ព្រះ​យេហូវ៉ា

    ផ្សព្វ​ផ្សាយ​អំពី​រាជ្យ​លោក​នៅ​គ្រប់​ទិសា

    ឥឡូវ​យើង​គ្រប់​ប្រាណ​ត្រូវ​សម្រេច​ចិន្ដា

    គឺ​ពេល​ឲ្យ​យើង​មក​ខាង​ព្រះ។

    (បន្ទរ)

    មក​ខាង​ព្រះ​យេហូវ៉ា​ហើយ​រីក​រាយ​ចិន្ដា

    លោក​តែង​តែ​ការ​ពារ​យើង​រហូត​មួយ​ជីវ៉ា

    ផ្សព្វ​ផ្សាយ​ឲ្យ​ឮ​សារ​ពី​អនាគត​សុខ​សាន្ត

    រាជ្យ​ព្រះ​ក្រោម​លោក​យេស៊ូ​នឹង​គ្មាន​អវសាន។

  3. ៣. យើង​នឹង​មិន​ខ្លប​ខ្លាច​អំណាច​នៃ​សាថាន

    ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ប្រាណ

    ទោះ​បី​យើង​តិច​បើ​ប្រៀប​នឹង​អ្នក​ប្រឆាំង

    ព្រះ​ជា​កម្លាំង​របស់​យើង។

    (​បន្ទរ​)

    មក​ខាង​ព្រះ​យេហូវ៉ា​ហើយ​រីក​រាយ​ចិន្ដា

    លោក​តែង​តែ​ការ​ពារ​យើង​រហូត​មួយ​ជីវ៉ា

    ផ្សព្វ​ផ្សាយ​ឲ្យ​ឮ​សារ​ពី​អនាគត​សុខ​សាន្ត

    រាជ្យ​ព្រះ​ក្រោម​លោក​យេស៊ូ​នឹង​គ្មាន​អវសាន៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៩៤:១៤; សុភ. ៣:៥, ៦; ហេ. ១៣:៥​)