លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​៦

ការ​ពន្យល់​បទ​គម្ពីរ​យ៉ាង​ច្បាស់​លាស់

ការ​ពន្យល់​បទ​គម្ពីរ​យ៉ាង​ច្បាស់​លាស់

យ៉ូហាន ១០:៣៣​-​៣៦

សេចក្ដី​សង្ខេប: ក្រោយ​អាន​បទ​គម្ពីរ​មួយ កុំ​និយាយ​អំពី​ចំណុច​ផ្សេង​ទៀត​ភ្លាម​ៗ។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ស្ដាប់​យល់​ច្បាស់​ថា​បទ​គម្ពីរ​ដែល​អ្នក​អាន​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ចំណុច​ដែល​អ្នក​លើក​ឡើង​នោះ។

របៀប​អនុវត្ត:

  • ធ្វើ​ឲ្យ​អ្នក​ស្ដាប់​កត់​សម្គាល់​ពាក្យ​គន្លឹះ។ ក្រោយ​ពី​អ្នក​អាន​បទ​គម្ពីរ សូម​បញ្ជាក់​ពាក្យ​ដែល​ទាក់​ទង​នឹង​ចំណុច​សំខាន់​របស់​អ្នក។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​និយាយ​ពាក្យ​នោះ​ម្ដង​ទៀត ឬ​សួរ​សំណួរ​ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​កត់​សម្គាល់​ពាក្យ​គន្លឹះ​នោះ។

  • បញ្ជាក់​ចំណុច​ដែល​អ្នក​ស្ដាប់​គួរ​ចាំ។ បើ​អ្នក​បាន​ប្រាប់​ច្បាស់​លាស់​អំពី​មូលហេតុ​ដែល​អ្នក​នឹង​អាន​បទ​គម្ពីរ នោះ​ក្រោយ​អាន​រួច សូម​ពន្យល់​នូវ​របៀប​ដែល​ពាក្យ​គន្លឹះ​ក្នុង​បទ​គម្ពីរ​គាំ​ទ្រ​មូលហេតុ​នោះ។

  • ធ្វើ​ឲ្យ​ការ​ពន្យល់​របស់​អ្នក​ស្រួល​យល់។ កុំ​និយាយ​អំពី​ព័ត៌មាន​ល្អិត​ល្អន់​ដែល​មិន​ជួយ​ពន្យល់​ចំណុច​សំខាន់​របស់​អ្នក។ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្ដាប់​ដឹង​រួច​ហើយ​អំពី​រឿង​នោះ សូម​សម្រេច​ចិត្ត​ថា​អ្នក​ត្រូវ​ប្រាប់​ព័ត៌មាន​អ្វី​ខ្លះ​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្បាស់​នូវ​ចំណុច​សំខាន់។