ថ្ងៃទី២៩ ខែមករា–ថ្ងៃទី៤ ខែកុម្ភៈ
យ៉ូប ៤០-៤២
ចម្រៀងលេខ១២៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់យ៉ូប?
(១០នាទី)
សូមចាំថារបៀបគិតគូររបស់ព្រះយេហូវ៉ាគឺខ្ពង់ខ្ពស់ជាងយើងឆ្ងាយណាស់ (យ៉ូប ៤២:១-៣; w១០ ១/១០ ទំ.១៤-១៥ វ.៤-៦)
ព្រមទទួលយកយោបល់ពីព្រះយេហូវ៉ា និងអង្គការរបស់លោក (យ៉ូប ៤២:៥, ៦; w១៧.០៦ ទំ.១៨ វ.១២)
ព្រះយេហូវ៉ាឲ្យរង្វាន់ដល់អស់អ្នកដែលរក្សាភក្ដីភាពចំពោះលោកទោះជាពួកគេជួបទុក្ខលំបាកក្ដី (យ៉ូប ៤២:១០-១២; យ៉ា. ៥:១១; w២២.០៦ ទំ.២៥ វ.១៧-១៨)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
យ៉ូប ៤២:៧—តើមិត្តក្លែងក្លាយទាំងបីនាក់របស់យ៉ូបបាននិយាយទាស់នឹងអ្នកណា ហើយតើការដឹងដូច្នេះជួយយើងឲ្យស៊ូទ្រាំនឹងការសើចចំអកពីអ្នកឯទៀតយ៉ាងដូចម្ដេច? (it-2-E ទំ.៨០៨)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) យ៉ូប ៤២:១-១៧ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ម្ចាស់ផ្ទះដែលកាន់សាសនាផ្សេងៗក្រៅពីសាសនាគ្រិស្ត។ (lmd មេរៀនទី៥ ចំណុចទី៣)
៥. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
៦. សុន្ទរកថា
(៤នាទី) សៀវភៅស្តើងស្រឡាញ់មនុស្ស សេចក្ដីពន្យល់បន្ថែម ផ្នែកក ចំណុចទី២—ប្រធានបទ៖ ផែនដីនឹងមិនត្រូវបំផ្លាញឲ្យសាបសូន្យឡើយ។ (th ចំណុចហាត់រៀនទី១៣)
ចម្រៀងលេខ១០៨
៧. ជួយអ្នកឯទៀតឲ្យដឹងថាព្រះយេហូវ៉ាស្រឡាញ់ពួកគេ
(១៥នាទី) ការពិគ្រោះ។
យើងសប្បាយចិត្តដែលអាចបម្រើព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។ (១យ៉ូន. ៤:៨, ១៦) សេចក្ដីស្រឡាញ់ដែលជាគុណសម្បត្តិរបស់ព្រះយេហូវ៉ាទាក់ទាញយើងឲ្យធ្វើជាមិត្តរបស់លោក ហើយជំរុញចិត្តយើងឲ្យបន្តនៅជិតស្និទ្ធនឹងលោក។ យើងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា ព្រោះយើងជាអ្នកបម្រើលោក។
យើងធ្វើតាមព្រះយេហូវ៉ាដោយខំប្រឹងអស់ពីសមត្ថភាព ដើម្បីបង្ហាញសេចក្ដីស្រឡាញ់តាមរយៈការប្រព្រឹត្តចំពោះសមាជិកក្រុមគ្រួសាររបស់យើង បងប្អូនរួមជំនឿ និងអ្នកឯទៀត។ (យ៉ូប ៦:១៤; ១យ៉ូន. ៤:១១) ដោយបង្ហាញសេចក្ដីស្រឡាញ់ យើងជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ានិងចូលទៅជិតលោក។ ផ្ទុយទៅវិញ បើយើងមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតទេ ពួកគេប្រហែលជាពិបាកជឿថាព្រះយេហូវ៉ាស្រឡាញ់ពួកគេ។
សូមបង្ហាញវីដេអូ យើងបានរកឃើញសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិកក្នុងក្រុមគ្រួសាររបស់ព្រះយេហូវ៉ា។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
តើយើងបានរៀនអ្វីពីបទពិសោធន៍របស់ឡីឡី និងមីមី អំពីសារៈសំខាន់នៃការបង្ហាញសេចក្ដីស្រឡាញ់?
តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយបងប្អូនរួមជំនឿឲ្យដឹងថាព្រះយេហូវ៉ាស្រឡាញ់ពួកគាត់?
-
ចាត់ទុកពួកគាត់ថាជាចៀមដ៏មានតម្លៃរបស់ព្រះយេហូវ៉ា។—ចសព. ១០០:៣
-
និយាយពាក្យណាដែលលើកទឹកចិត្តពួកគាត់។—អេភ. ៤:២៩
-
ព្យាយាមយល់អារម្មណ៍របស់ពួកគាត់។—ម៉ាថ. ៧:១១, ១២
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.៥ វ.១-៨ ប្រអប់នៅទំ.៤៣