លោតទៅអត្ថបទ

បញ្ហាលុយកាក់និងបំណុល តើគម្ពីរអាចជួយបានទេ?

បញ្ហាលុយកាក់និងបំណុល តើគម្ពីរអាចជួយបានទេ?

ចម្លើយ​ពី​គម្ពីរ

 អាច​ជួយ​បាន។ គោល​ការណ៍​គម្ពីរ​បួន​នៅ​ខាង​ក្រោម​នេះ អាច​ជួយ​លោក​អ្នក​ពេល​ដែល​មាន​បញ្ហា​ខាង​លុយ​កាក់​និង​បំណុល។

  1.  ១. រៀប​គម្រោង​អំពី​ការ​ចំណាយ។ ​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។ (​សុភាសិត ២១:៥​) កុំ​ចេះ​តែ​ទិញ​អ្វី​ណា​មួយ​ដោយ​សារ​តែ​វា​ចុះ​តម្លៃ​ឡើយ។ សូម​រៀប​គម្រោង​ថវិកា​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ធ្វើ​តាម​គម្រោង​នោះ។

  2.  ២. កុំ​ជំពាក់​បំណុល​បើ​មិន​ចាំ​បាច់។ ​«​អ្នក​ដែល​ខ្ចី​គេ ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​ឲ្យ​ខ្ចី​»។ (​សុភាសិត ២២:៧​) បើ​អ្នក​កំពុង​ជាប់​បំណុល ហើយ​មិន​មាន​លទ្ធភាព​បង់​រំលស់​តាម​កិច្ច​ព្រម​ព្រៀង​ដើម​ទេ សូម​ព្យាយាម​និយាយ​ជា​មួយ​ម្ចាស់​បំណុល សុំ​ប្ដូរ​គម្រោង​បង់​រំលស់​ថ្មី​ដែល​សម​ស្រប​តាម​ប្រាក់​ចំណូល​របស់​អ្នក។ សូម​ព្យាយាម​អង្វរ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត។ ក្នុង​ករណី​អ្នក​បាន​ធានា​ឲ្យ​គេ​ខ្ចី ហើយ​ឥឡូវ​ត្រូវ​ទទួល​ខុស​ត្រូវ​សង​បំណុល​នោះ សូម​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ​ដែល​ថា​៖​«​ចូរ​កូន​ប្រញាប់​ទៅ​លន់​តួ​អង្វរ​អ្នក​ជិត​ខាង​ដោយ​ចិត្ត​រាប​ទាប។ . . . កូន​មិន​ត្រូវ​ដេក​លក់​ទេ ហើយ​ក៏​មិន​ត្រូវ​ងោក​ងុយ​ដែរ​»។ (​សុភាសិត ៦:១​-​៥​) បើ​អ្នក​សូម​អង្វរ​រួច​ហើយ តែ​ម្ចាស់​បំណុល​មិន​ព្រម​ទេ សូម​បន្ដ​សុំ​ទៀត កុំ​ឈប់​ព្យាយាម​ឡើយ។

  3.  ៣. លុយ​សំខាន់​មែន តែ​មិន​សំខាន់​បំផុត​ទេ។ ​«​មនុស្ស​ដែល​មាន​ចិត្ត​ច្រណែន​ខំ​ប្រឹង​ឲ្យ​បាន​ទ្រព្យ​ស្តុក​ស្តម្ភ តែ​គាត់​មិន​ដឹង​ថា​ភាព​ទ័ល​ក្រ​នឹង​ដេញ​តាម​គាត់​ទាន់​ឡើយ​»។ (​សុភាសិត ២៨:២២​) ចិត្ត​ច្រណែន​និង​លោភ​លន់​មិន​គ្រាន់​តែ​អាច​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ក្រ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ។

  4.  ៤. ចូរ​ស្កប់​ចិត្ត។ ​«​យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ និង​សម្លៀក​បំពាក់​»។ (​ធីម៉ូថេ​ទី​១ ៦:៨​) លុយ​មិន​អាច​ទិញ​សុភមង្គល​ឬ​ការ​ស្កប់​ចិត្ត​បាន​ឡើយ។ តាម​ពិត ក្នុង​ចំណោម​អ្នក​ដែល​មាន​សុភមង្គល​បំផុត អ្នក​ខ្លះ​មិន​មាន​លុយ​ច្រើន​ទេ។ ដូច្នេះ តើ​អ្វី​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មិត្ត​ភក្តិ និង​ក្នុង​រង្វង់​គ្រួសារ ព្រម​ទាំង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ?—សុភាសិត ១៥:១៧; ពេត្រុស​ទី​១ ៥:៦, ៧